Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន៖ ព្រឹត្តិការណ៍ស៊ីហ្គេម​ បង្ហាញពីសមត្ថភាពរាជរដ្ឋាភិបាល និងសាមគ្គីភាពប្រជាជន

បានផុស

នៅ

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍នៅថ្ងៃទី ​២៩ ខែមេសា ឆ្នាំ ២០២៣នេះ ថា ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម បង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងការ​សាមគ្គីភាពរបស់ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «ដូចបាននិយាយហើយ គឺយើងនាំគ្នាសម្អាតទីក្រុង នាំគ្នាហាត់កីឡា ជាពិសេសលើកទឹកចិត្តកីឡាករយើង ដូច្នេះហើយបានជាទូរទស្សន៍ជាតិកម្ពុជា គឺខ្ញុំឱ្យគ្រប់កីឡាទាំងអស់ ទោះមានគេមើលមិនមើលក៏ដោយ ត្រូវថតឱ្យបានទាំងអស់ កន្លែងកីឡាណាក៏ដោយដែលខ្មែរយើងចូល»។

លោករដ្ឋមន្ត្រីក៏អំពាវនាវឱ្យអ្នកសារព័ត៌មាន​ចូលរួមផ្សព្វផ្សាយពីកីឡាស៊ីហ្គេមធ្វើឱ្យផ្ទុះឡើង បង្ហាញពីមោទនភាពកម្ពុជា ដោយធ្វើក្នុងស្មារតីរួម ខណៈអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍នេះ ប្រមាណ ២ ពាន់នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម