ព័ត៌មានជាតិ
ប្រតិភូ គ.ជ.ប កម្ពុជា នឹងចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតតំណាងរាស្រ្ដ នៅប្រទេសថៃ
គណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា នឹងអញ្ជើញចូលរួមក្នុងកម្មវិធី សង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៣ ក្នុងប្រទេសថៃ។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣នេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោត នៃព្រះរាជាណាចក្រថៃ គណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នឹងអញ្ជើញចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ (EOP) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៣ ក្នុងប្រទេសថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣។
គណៈប្រតិភូ គ.ជ.ប កម្ពុជា នឹងវិលត្រឡប់មកដល់មាតុប្រទេសវិញ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ ហើយក្នុងឱកាសនោះលោក ហង្ស ពុទ្ធា នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនអំពីលទ្ធផលនៃការចូលរួមសង្កេតការណ៍បោះឆ្នោតខាងលើនេះ នាវេលាម៉ោង ៧ និង០០នាទីល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


