Connect with us

ព័ត៌មានជាតិ

មិន​ដល់​៣​ម៉ោង​ផង សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ អារ.ក ប្លន់​យក​ម៉ូតូ

បានផុស

នៅ

ករណី​អារ.ក ប្លន់យក​ម៉ូតូ​មួយ បាន​កើត​ឡើង​នៅ​ម្តុំ​ផ្លូវ​បេតុង​កែង​មណ្ឌល​៩ ស្ថិត​ក្នុង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រោយ​ធ្វើ​សកម្មភាព ជនសង្ស័យ​បាន​រត់​គេ​ខ្លួន​បាត់ រីឯ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរ​ពេទ្យ ដែល​ហេតុការណ៍​នេះ បាន​កើត​ឡើង​វេលា​ម៉ោង​១៩:៣០​ កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះដល់​ម៉ោង​២២.០០​នាទី កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ជនសង្ស័យ ​បាន​នៅ​ចំណុច​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត និង​ដកហូត​ម៉ូតូ​យកមក​វិញ។ ជនសង្ស័យ​ឈ្មោះ ឈុំ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល បាន​ធ្វើ​សកម្មភាព ឡើង​ជិះ​ម៉ូតូឌុប​នៅ​ម្តុំ​មុខ​រោងចក្រ​អេស​ស៊ី​វ៉ា​ដូ រហូតដល់​ចំណុច​កើត​ហេតុ​ជនសង្ស័យ​ ក៏បាន​យក​កូនកាំបិត​ចិត​បន្លែ​អារ.ក ជនរងគ្រោះ ហើយ​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​រត់​គេច​ខ្លួនបាត់។ ​ជនរងគ្រោះ​ឈ្មោះ ប្រាក់ សុខុម ភេទ​ប្រុស អាយុ៥២​ឆ្នាំ ស្នាក់នៅ​ភូមិ​ផ្សារ​កណ្តាល រងរ​បួស​បំពង់ក​(​ធ្ងន់​) ត្រូវ​បាន​ដឹក​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ដី​ថ្មី។ ចំណែក​ម៉ូតូ​ជន​រងគ្រោះ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ស្លាក​លេខ “​បាត់ដំបង 1AL. 6110៕

អត្ថបទ៖ ពៅរី

សូមចុចអាន៖ ព័ត៌មានបឋម!មានករណីឃាត​កម្មបាញ់សម្លាប់មនុស្ស នៅ​ក្រុងព្រះសីហនុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៤ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៨ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ២៤ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៣៤ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម