សន្តិសុខសង្គម
ជនសង្ស័យ ១ ក្រុម ធាក់វាយប្លន់ម៉ូតូ ២ គ្រឿង បានសម្រេច ក្នុងពេលតែមួយ នៅខណ្ឌព្រែកព្នៅ
បុរស ២ នាក់ ពូ និង ក្មួយ ជិះម៉ូតូម្នាក់ ១ គ្រឿង ត្រូវក្រុមជនសង្ស័យ ១ ក្រុម ធ្វើសកម្មភាពធាក់វាយប្លន់ម៉ូតូបានសម្រេច ចំនួន ២ គ្រឿង ក្នុងពេលតែមួយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ១១ យប់ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅលើផ្លូវវិមានឈ្នះៗ ចំណុចក្បែរសាលាកូរ៉េ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះទាំង ២ នាក់ ត្រូវជាពូនិង ក្មួយ ជិះម៉ូតូម្នាក់ ១ គ្រឿង ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ទើបនឹងចេញពីមន្ទីរពេទ្យមើលសាច់ញាតិ ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរតាមបណ្ដោយផ្លូវវិមានឈ្នះៗ ទិសដៅពីជើងទៅត្បូង។ ពេលនោះ ខណៈជិះមកដល់ចំណុចកើតហេតុក្បែរនឹងសាលាកូរ៉េ ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាប្រមាណ ៦ នាក់ ជិះម៉ូតូ ៣ គ្រឿង មកធ្វើសកម្មភាពធាក់ម៉ូតូពីក្រោយ បណ្ដាលឲ្យដួល។ បន្ទាប់មក បក្ខពួកជនសង្ស័យប្រដាប់ដោយដំបង និង ដុំថ្ម មកគំរាម ពេលនោះដែរ ដោយខ្លួនភ័យពេក ខ្លាចក្រុមជនសង្ស័យទាំងនោះ ក៏រត់ស្រែកឲ្យអ្នកក្បែរខាងជួយ។ ទោះយ៉ាងណា ក្រុមជនសង្ស័យទាំងនោះ បានយកម៉ូតូជនរងគ្រោះបានទាំង ២ គ្រឿង ហើយជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុគេឃើញវត្តមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់គោករកា ចុះមកដល់ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីតាមស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


