ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
ជនសង្ស័យ ២នាក់ ត្រូវបាននគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនពាក់ព័ន្ធករណីបទល្មើសគ្រឿងញៀន នៅចំណុចភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
សមត្ថកិច្ចប្រាប់ឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញអធិការរដ្ឋាន នគរបាលស្រុកចំ ការលើ និងជំនាញអធិការដ្ឋាន ស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ទោ ស្រី សុគន្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០១ វេលាម៉ោង១៦និង០០នាទី នៅចំណុចភូមិជយោ ឃុំជយោ ស្រុកចំការលើ ។

ជាលទ្ឋផលសមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមពណ៍ ស សង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់ និងទូរស័ព្ទដៃ ចំនួន២គ្រឿង។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានជំនាញនាំយកទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


