Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ បាន​រៀបចំ​ឥណទាន​ឡើងវិញ​ ដល់​អតិថិជន​ជាង​៤​ពាន់​លាន​ដុល្លារ

បានផុស

នៅ

​តាម​របាយការណ៍​រប​ស់​ធន​គារ​ជាតិ​នៃ​កម្ពុជា​ បាន​ឲ្យ​ដឹងថា ​នៅ​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ ​គ្រឹះស្ថាន​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បាន​ផ្ដល់​ការ​អនុគ្រោះ​ដល់​អ្នក​ខ្ចី​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ ​បាន​ចំនួន​២៨៥០៧៤​គណនី​ស្នើ​នឹង​១៦៨២៦.៣​ប៊ី​លាន​រៀល​ស្មើ​៤១៥៦.៧​លាន​ដុល្លារ​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងនោះ​គ្រឹះស្ថាន​ធនាគារ ​បាន​ផ្ដល់​ការ​អនុគ្រោះ​ដល់​អ្នក​ខ្ចី​ប្រាក់​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ​ចំនួន​៤៣២៩១​គណនី​ស្មើនឹង​១២២១៤,៩ ប៊ី​លាន​រៀល​ស្មើ​៣០១៧,៥​លាន​ដុល្លារ​អាមេរិក ​ដោយ​ក្នុង​នោះ​វិស័យ​ទេសចរណ៍​ ចំនួន​៤២៥៨​គណនី​ស្មើនឹង​៣២៥២,៨​ប៊ី​លាន​រៀល​ស្មើ​៨០៣,៦​លាន​ដុល្លារ​អាមេរិក​។ ​វិស័យ​កាត់ដេរ ​ចំនួន​២៣៩២​គណនី​ស្មើនឹង​១៧៤,៦​ប៊ី​លាន​រៀល​ស្មើ​៤៣,១​លាន​ដុល្លារ​ ។​វិស័យ​សំណង់ ​ចំនួន​៧៥៧០​គណនី​ស្មើនឹង​១៩៣០,៧​ប៊ី​លាន​រៀល​ស្មើ​៤៧៧​លាន​ដុល្លារ​។ ​វិស័យ​ដឹក​ជ​ញ្ជូន​និង​ឡី​ជី​ស្ទីក ​ចំនួន​២៨៩៣​គណនី​ស្មើនឹង​៤៨៨,២​គណនី​ស្មើ​១២០,៦​លាន​ដុល្លារ ​និង​វិស័យ​ផ្សេងៗ​ចំនួន​២២៦១៧៨​គណនី​ស្មើនឹង​៦៣៦៨,៦​ប៊ី​លាន​រៀល​ស្មើ​១៥៧៣,៣​លាន​ដុល្លារ​។

​តាម​របាយការណ៍​រប​ស់​ធនាគារជាតិ​ ដដែល​បាន​បង្ហាញ​ទៀត​ថា ​ដោយឡែក​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ​នៅ​ឆ្នាំ​២០២០​ បាន​ផ្ដល់​ការ​អនុគ្រោះ​ដល់​អ្នក​ខ្ចីប្រាក់​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ​ចំនួន​២៤១៧៨៣​គណនី​ស្មើនឹង​៤៦១១,៤​ប៊ី​លាន​រៀល​ស្មើ​១១៣៩,២​លាន​ដុល្លារ​ ក្នុង​នោះ​វិស័យ​ទេសចរណ៍​ចំនួន​២១៥០៨ គណនី​ស្មើនឹង​៤៨៣,៥​ប៊ី​លាន​រៀល​ស្មើ​១១២​លាន​ដុល្លារ​អាមេរិក​។​ វិស័យ​កាត់ដេរ ​ចំនួន​៧២៩៩៥​គណនី​ស្មើនឹង​៧២១,៦​ប៊ី​លាន​រៀល​ស្មើ​១៧៨,៣​លាន​ដុល្លារ​។​វិ ស័យ​សំណង់​ ចំនួន​១៤០៥​គណនី​ស្មើនឹង​៤៧៥,១​ប៊ី​លាន​រៀល​ស្មើ​១១៧,៤​លាន​ដុល្លារ​។​ វិស័យ​ដឹក​ជ​ញ្ជូន​និង​ឡី​ជី​ស្ទីក ​ចំនួន​១១១៩៤​គណនី​ស្មើនឹង​៣៧០,៣​ប៊ី​លាន​រៀល​ស្មើ​៩១,៥​លាន​ដុល្លារ​ និង​វិស័យ​ផ្សេងៗ​ចំនួន​១២២០៣៥​គណនី​ស្មើនឹង​២៥៩០,៨​ប៊ី លាន​រៀល​ស្មើ​៦៤០​លាន​ដុល្លារ​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ​នឹងបើកដំណើរការនៅចុងឆ្នាំ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម