ព័ត៌មានជាតិ
NBC-IBS និងវិទ្យាស្ថាន Chartered Banker Institute របស់អង់គ្លេសសហការគ្នាផ្តល់ជំនាញធនាគារកម្រិតខ្ពស់
វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារនៃធនាគារជាតិនៃកម្ពុជា (NBC-IBS) និងវិទ្យាស្ថាន Chartered Banker Institute របស់អង់គ្លេសបានសហការគ្នាផ្តល់នូវមុខជំនាញវិជ្ជាជីវៈកម្រិតខ្ពស់បួនមុខនៃវិស័យនេះដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

យោងតាមសេចក្តីប្រកាសអំពីភាពជាដៃគូរ របស់ NBC-IBS កាលពីចុងសប្តាហ៍នេះ វិស្ថានទាំងពីរបានឈានដល់ការសម្រេចបាននូវការសហការនេះ សំដៅបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែមានកម្រិតជំនាញខ្ពស់ និងជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការរីកលូតលាស់យ៉ាងឆាប់រហ័សនេះវិស័យនេះ។
NBC-IBS បានលើកឡើងថា៖«យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីភាពជាដៃគូរវាងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារនៃធនាគារជាតិនៃកម្ពុជា (NBC-IBS) និងវិទ្យាស្ថាន Chartered Banker Instituteរបស់ចក្រភពអង់គ្លេស»។ ជាផ្នែកមួយនៃកិច្ចសហការនេះ និស្សិតដែលបានចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រផ្នែកធនាគាររបស់ NBC-IBS ឥឡូវនេះពួកគេនឹងទទួលបាននូវសញ្ញាបត្រកម្រិតបរិញ្ញាបត្ររង( Associate Chartered Banker—ACB) ដែលជាកម្រិតវិជ្ជាជីវៈដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ»។

យោងតាម NBC-IBS ជំនាញសំខាន់ចំនួន៤ដែលនឹងផ្តល់នោះគឺ វិញ្ញាបនប័ត្រធនាគារអាជីព; ឌីជីថល និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នៅក្នុងធនាគារ;ធនាគារនិរន្តរភាព; និង កម្ចីពាណិជ្ជកម្ម និងសាជីវកម្ម។
«ភាពជាដៃគូនេះធានាថា អ្នកជំនាញផ្នែកធនាគារនាពេលអនាគតនៅក្នុងប្រទេសកម្ពុជាត្រូវបានបំពាក់ដោយជំនាញដែលត្រូវការដើម្បីការរីកចម្រើនក្នុងឧស្សាហកម្មទំនើប និរន្តរភាព និងឌីជីថល។ យើងមានមោទនភាពក្នុងការជួយរៀបចំអនាគតធនាគារនៅកម្ពុជា» នេះបើយោងតាម NBC-IBS។
ក្នុងពិធីសម្ពោធជាផ្លូវការនៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជា វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងអំពីប្រវត្តិសង្ខេប និងការវិវត្តនៃមណ្ឌលសិក្សាបច្ចេកទេសធនាគារដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជានៅអំឡុងឆ្នាំ១៩៩៤។

លោកស្រីថាដំបូងឡើយ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មណ្ឌលសិក្សាបច្ចេកទេសធនាគារបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរទៅទីតាំងថ្មីនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងកម្មវិធីនាពេលនេះ។ លោកស្រីថា នៅខែតុលា ឆ្នាំ២០២៤ មណ្ឌលសិក្សានេះត្រូវបានអនុញ្ញាតឱ្យប្រែក្លាយទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ។ ក្រោមក្របខ័ណ្ឌនៃអនុក្រឹត្យនេះ វិទ្យាស្ថានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង លើមុខជំនាញគ្រប់គ្រងធនាគារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។
គិតមកដល់ចុងខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានបានទទួលបណ្តុះបណ្ដាលនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានចំនួន ៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣១៧៥រូប ក្នុងនោះនិស្សិតស្រីមានចំនួន ១ ៩៩៧រូប និងមានសាស្រ្តាចារ្យសរុបចំនួន ៦៥រូប៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


