ព័ត៌មានជាតិ
ឧកញ៉ា ហួត អៀងតុង៖ កម្ពុជា នៅខ្វះធនធានមនុស្សក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
ធនធានមនុស្សសម្រាប់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្ននេះ មិនទាន់គ្រប់គ្រាន់នោះទេ ខណៈដែលវិស័យនេះ បាននិងកំពុងរីកចម្រើន និងមានការកើនឡើងច្រើននៅកម្ពុជា។ នេះជាការបញ្ជាក់របស់ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា។

លោកឧកញ៉ាលើកឡើងដូច្នេះ ដោយសារមើលឃើញថា ធនធានដែលមានសមត្ថភាព នៅក្នុងវិស័យនេះ មានការទាញគ្នាទៅវិញទៅមកតាមស្ថាប័ននីមួយៗ។
លោកឧកញ៉ា ហួត អៀងតុង បានលើកឡើងជាក់ស្តែងដូច្នេះថា« ធនាគារហត្ថា បានបាត់បង់ធនធានមួយចំនួន ពោលគឺថ្នាក់គ្រប់គ្រងរបស់ធនាគារ ត្រូវបានធនាគារផ្សេងៗទិញយកទៅ ដោយទទួលបានតំណែងខ្ពស់ៗ, តែទោះយ៉ាងណា ក៏ជាមោទនភាពមួយដែរ ដែលថ្នាក់គ្រប់គ្រងឋិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ បានក្លាយទៅជាអគ្គនាយកនៅធនាគារផ្សេងៗទៀតជាច្រើន ហើយរហូតមកដល់ពេលនេះ នៅតែមានការទាញគ្នាទៅវិញទៅមក»។

បើតាមលោកឧកញ៉ា ហួត អៀងតុង មើលឃើញរឿងពីរ ដែលនាំឱ្យមានការខ្វះធនធានជំនាញនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ រឿងទី១ ធនាគារដែលបង្កើតថ្មី មិនទាន់មានវគ្គបណ្តុះបណ្តាលបុគ្គលិកថ្មី ដូច្នេះត្រូវតែសម្លឹងរកមើលអ្នកដែលមានជំនាញហើយស្រេច, និងទី២ អ្នកដែលសិក្សាផ្នែកធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្រោយរៀនចប់ មិនចាប់ជំនាញនេះ ខណៈដែលកម្ពុជា វិស័យហិរញ្ញវត្ថុ ត្រូវបានបែងចែកជាពីរប្រភេទ មានដូចជា វិស័យហិរញ្ញវត្ថុ មិនមែនធនាគារ និងវិស័យហិរញ្ញវត្ថុជាធនាគារ។
វិស័យធនាគារនៅកម្ពុជានៅតែបន្តមានវឌ្ឍនភាព ប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្ម គាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលធ្វើឱ្យមានកំណើនវិនិយោគក្នុងងការបង្កើតធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស។
គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជា មានគ្រឹះស្ថានធនាគារចំនួន៦៩ និងមីក្រូហិរញ្ញវត្ថុចំនួន៨០ ត្រូវបានទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា និងមានអាជ្ញាបណ្ណធ្វើប្រតិបត្តិហិរញ្ញវត្ថុផ្ដល់សេវាជូនអតិថិជនរបស់ខ្លួន។ ក្រៅពីនេះ ក៏មានការិយាល័យ តំណាងធនាគារបរទេសចំនួន ៦ ក្រុមហ៊ុនភតិសន្យាចំនួន ១២ និង គ្រឹះស្ថានឥណទានជនបទចំនួន២៥គ្រឹះស្ថាន ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី