ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត ជំរុញគ្រប់ធនាគារផ្តល់សេវាកម្មឱ្យបានទូលំទូលាយដើម្បីកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តដល់វិស័យធនាគារទាំងអស់ ពិនិត្យលទ្ធភាពផ្តល់សេវាឱ្យបានទូលាំទូលាយ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ សម្តេចលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធជាផ្លូវការ “អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower)” នាព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៣។

លើសពីនេះទៀត សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ធនាគារទាំងអស់ ពិនិត្យលទ្ធភាពផ្តល់ឥណទានឱ្យបានកាន់តែច្រើន ដល់សហគ្រាសមីក្រូធុនតូច និងមធ្យម ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ រួមចំណែកដល់ការរក្សាស្ថិរភាព និងសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ សម្តេច ក៏បានណែនាំដល់ធនាគារឱ្យពង្រីកកម្ចីដល់វិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ ដើម្បីបង្កើនការនាំចេញអង្ករប្រណីតកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ លើកកម្ពស់ចីរភាព និងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង ជាពិសេសយន្តការសម្របសម្រួលនៃកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រិះរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។
ទន្ទឹមនឹងនេះ សម្តេចក៏បានលើកទឹកចិត្តគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ដើម្បីជួយដល់វិស័យទេសចរណ៍ ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ។
បើតាមសម្តេច ហ៊ុន ម៉ាណែត ធនាគារជាតិនៃកម្ពុជា គួររិះរកវិធីសមស្រប ដើម្បីបន្ធូរបន្ថយនូវបទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួន ដែលចាំបាច់ក្នុងការផ្តល់លទ្ធភាព ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តដើរតួនាទីកាន់តែសំខាន់ នៅក្នុងការរួមចំណែកគាំទ្រទៅដល់ក្រុមហ៊ុន និងសហគ្រាសឯកជន។
ថ្មីៗនេះ ធនាគារជាតិ បានដើរតួនាទីយ៉ាងសំខាន់ ចរចាជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនងជួយដល់ការធ្វើពាណិជ្ជកម្មទេសចរណ៍ផ្សេងៗ តាមរយៈការរៀបចំប្រព័ន្ធទូទាត់ត្រង់ និងប្រព័ន្ធ QR Cord ជាដើម។ ដើម្បីឱ្យសេដ្ឋកិច្ចមួយដើរត្រូវការចរន្តធនធានមូលធនត្រូវដើរ ដែលក្នុងនោះ ហិរញ្ញវត្ថុ បានដើរតួនាទី សំខាន់ណាស់ក្នុងប្រព័ន្ធធនាគារ។ នេះជាការបន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


