សេដ្ឋកិច្ច
អ្នកជំនាញអះអាង វិស័យធនាគារចាប់ផ្ដើមមានភាពល្អប្រសើរនៅឆ្នាំ ២០២៥
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ បានអះអាងថា វិស័យធនាគារទំនងនឹងចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញចាប់ពីឆ្នាំ ២០២៥ បន្ទាប់ពីមានការកើនឡើងនូវឥណទានមិនដំណើរការ ក្រោយវិបត្តិជំងឺកូវីដ១៩។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ឥណទានមិនដំណើរការចាប់ផ្ដើមកើនឡើងនៅឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែនៅដំណាច់ឆ្នាំ ២០២៤ ឥណទានមិនដំណើរការធ្លាក់ចុះបន្តិច ហើយទំនងវិស័យនេះ នឹងមានភាពល្អប្រសើរចាប់ពីឆ្នាំ ២០២៥ នេះ។
បើតាមលោក តូច ចៅចេក វិស័យធនាគារនៅក្នុងឆ្នាំ ២០២៤ ជាពិសេសប្រាក់សន្សំធនាគាររីកចម្រើនច្រើន បើតាមរបាយការណ៍របស់ធនាគារជាតិ កាលពីពាក់កណ្ដាលឆ្នាំ ២០២៤ រីកចម្រើនរហូតដល់ ១៣% ហើយសម្រាប់ឥណទាន គឺរីកចម្រើនជាង ២%។

លោក តូច ចៅចេក បានប្រាប់ថា ប្រាក់កម្ចី និងបញ្ញើ មិនមានហានិភ័យក្នុងវិស័យធនាគារនោះទេ ពោលគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យធនាគារទាំងមូល ខណៈសមតុល្យប្រាក់សន្សំទើបតែបាន ៥២ ពាន់លានដុល្លារ រីឯសមតុល្យប្រាក់កម្ចីចំនួន ៥៩ ពាន់លានដុល្លារ។
លោក តូច ចៅចេក៖ «កាលណាសមតុល្យប្រាក់សន្សំកាន់តែច្រើន នៅក្នុងធនាគារគាត់អាចនឹងទម្លាក់ការប្រាក់សមតុល្យប្រាក់សន្សំ កាលណាអត្រាការប្រាក់សន្សំហ្នឹងទាប អញ្ចឹងធនាគារមានឱកាសច្រើននៅក្នុងការផ្ដល់ឥណទានកាន់តែច្រើនក្នុងអត្រាការប្រាក់ទាប»។

យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគា និងហិរញ្ញវត្ថុ មានចំនួន ៤៩,៩ ប៊ីលានដុល្លារ ដែលមានការកើនឡើងដល់ ២២,៤% ធៀបនឹងឆ្នាំមុន។
គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះឥណទានអតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


