ព័ត៌មានជាតិ
សម្ដេចតេជោ វិភាគថា គណបក្សប្រឆាំងមិនចង់ចូលរួមបោះឆ្នោតទេ តែគេចង់ឲ្យបរទេសគាបសង្កត់កម្ពុជា
ពីវេទិកាសំណេះសំណាលជាមួយកម្មករ-និយោជិត នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេច មិនជឿសោះឡើយថា គណបក្សប្រឆាំង បាត់ប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ឡើយ។ ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានវិភាគថា អ្វីដែលគណបក្សប្រឆាំង ចង់បាន គឺយកបរទេសមកគាបសង្កត់កម្ពុជា។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការនី សូមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ទាំងអស់គ្នា ដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រើសរើសគណបក្សនយោបាយណា ដែលខ្លួនពេញចិត្ត។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា មានគណបក្សនយោបាយខ្លះ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចំពោះការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយក្នុងចំណោម ២០គណបក្ស ត្រូវបានបដិសេធ ២គណបក្ស ដែលខ្វះឯកសារ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ពិតហើយ គណបក្សខ្លះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ ទាត់ចោលមិនឲ្យចុះឈ្មោះ មានគណបក្ស ២ ក្នុងចំណោមគណបក្ស ២០ សំបុត្រកំណើតមួយសន្លឹក ខ្ញុំមិនជឿថា អានេះបាត់ទេ វានៅជាមួយអ្នកណាម្នាក់ ដែលជាមេដឹកនាំ គោលដៅរបស់គេដែលខ្ញុំវិភាគនៅកន្លែងនេះ គោលដៅរបស់គេ គេមិនចង់ឲ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយគេដឹងថា វាចាញ់ ប៉ុន្តែអ្វីដែលគេចង់បាន គឺគេចង់យកបរទេសមកគាបកម្ពុជាៗ»។
សម្ដេចតេជោ ហ៊ុន សែន មិនជឿថា ប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃរបស់គណបក្សប្រឆាំងមួយនោះ ធ្វើឲ្យបាត់ឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


