ព័ត៌មានជាតិ
អាជ្ញាធរសមត្ថកិច្ចជាអ្នករួមចំណែកក្នុងការអភិវឌ្ឍប្រទេសពីចំណុចសូន្យឱ្យរីកចំរើនដូចសព្វថ្ងៃ
រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យសន្តិសុខជាតិយ៉ាងខ្លាំង ដោយបានបង្កើតឱ្យមាន គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យថ្នាក់ក្រោមជាតិអនុវត្តសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច។
មិនត្រឹមតែប៉ុណ្ណោះទេ រាជរដ្ឋាភិបាលនូវបានបង្កើតឱ្យមាន ការប្រលងប្រណាំង និងផ្តល់រង្វាន់លើកទឹកចិត្តចំពោះមូលដ្ឋានណាដែលអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះបានល្អជាងគេផងដែរ។

នេះជាការលើកឡើងរបស់លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួង មហាផ្ទៃ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
លោក ខៀវ សុភ័គ បានមានប្រសាសន៍បន្តទៀតថា៖ កិច្ចប្រជុំខាងលើនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចឱ្យកាន់តែល្អប្រសើរ ជាមួយនិងការកៀរគរឱ្យមានការចូលរួមអនុវត្តពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគោលនយោបាយនេះ អនុវត្តទៅកាន់តែល្អប្រសើរ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។

លោក ខៀវ សុភ័គ បានបន្ថែមទៀតថា កងកម្លាំងនិងអាជ្ញាធររបស់យើងនេះហើយជាអ្នករួមចំណែកយ៉ាងពិតប្រាកដ ក្នុងការធ្វើអោយប្រទេសជាតិ ដែលដើរចេញពីចំណុចសូន្យរហូតមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ។ លោកបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកស្វែងរកសន្តិភាព ដោយបានធ្វើអោយប្រទេសកម្ពុជាមានសន្តិភាព ពេញផ្ទៃប្រទេស ក្រោយពីខកខានជាង៥០០ឆ្នាំមកហើយ។
លោក ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដែរថា៖ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់លើវិស័យសន្តិសុខជាតិ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ពីព្រោះថាវិស័យនេះ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម ព្រមទាំងការអភិវឌ្ឍវិស័យដទៃទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។

លោកបន្តថា ក្នុងរយៈ ពេល ៥ ខែ ដើមឆ្នាំ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដោយរក្សាបាននូវសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈយ៉ាង ល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ដែលទើបកន្លងផុតទៅថ្មីៗនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញ ដោយក្តីមោទនភាពបំផុត។
ជាមួយគ្នានេះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ ទោះបីចំនូនបទល្មើសព្រហ្មទណ្ឌដែលបានកើតមានក្នុងរាជធានីភ្នំពេញ មានការកើនឡើង ១៤៤/១៣៣លើក កើនឡើងចំនួន ១១ លើក ស្មើនឹង ៨,២% ប៉ុន្តែគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ១២២ ករណី ស្មើនឹង ៨៤,៧២% ចំនួនបទល្មើសរួម ដោយបានឃាត់ខ្លួនជនល្មើសចំនួន ២០៦ នាក់ និងបានដកហូតវត្ថុតាង ព្រមទាំងសម្ភារពាក់ព័ន្ធ មួយចំនួនទៀត ដែលនេះ បានបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដូច ភ្លៀងរលឹម របស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា៖ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុចនេះរួមមាន៖
១. ការផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង
៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦. មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ
៧. ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
តារា ៤ ដួង លេចធ្លោជាងគេ ក្រោយស្លៀកឈុតស្រដៀងគ្នាដើរលើកម្រាលព្រំ Cannes
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
មិនមែនលេចធ្លោរហូតទេ មួយឈុតរបស់ Chompoo ក្នុងកម្មវិធី Cannes រងការរិះគន់មិនពេញចិត្តពីមហាជន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
តារា ថៃ ៥ គូ ត្រូវអ្នកគាំទ្រជំរុញឲ្យស្រលាញ់គ្នាពិត
-
កីឡា៦ ថ្ងៃ មុន
ទីបំផុត ប្រធាន FIFA ចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធការប៉ះទង្គិចក្នុងស៊ីហ្គេមនៅកម្ពុជា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
ហ្វាន់ ពីងពីង នៅតែលេចធ្លោខ្លាំងរឿងសំលៀកបំពាក់ និងសម្រស់ដ៏ទាក់ទាញ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
៣ ឈុតរបស់ Chompoo Araya ក្នុងកម្មវិធី Cannes សុទ្ធតែទទួលការសរសើរថាលេចធ្លោ
-
សុខភាព១ សប្តាហ៍ មុន
Dumex SuperGold Kid គាំទ្រតារាឆ្នើមនាពេលអនាគតជាមួយនឹងការឧបត្ថម្ភផ្តាច់មុខលើកម្មវិធី Cambodian Idol Junior
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ឥណ្ឌា ចេញបញ្ជា! បើប៉ូលិសធាត់ មិនសម្រកទម្ងន់ នឹងត្រូវដក ឈប់ឲ្យធ្វើការ