Connect with us

ព័ត៌មានជាតិ

កាកបាទ​ក្រហមកម្ពុជា រៀបចំ​ផែនការ​អភិវឌ្ឍ​សាខា​កាកបាទក្រហមកម្ពុជា​ឆ្នាំ​២០២១​តាមរយៈ​ប្រព័ន្ធ​(ZOOM)

បានផុស

នៅ

នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលនៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តឧត្ដរមានជ័យ អញ្ជើញ​ចូល​រួមប្រជុំរៀបចំ​ផែនការ​អភិវឌ្ឍ​សាខា​កាកបាទក្រហមកម្ពុជា​ឆ្នាំ​២០២១​តាមរយៈ​ប្រព័ន្ធ​(ZOOM) ក្រោម​អធិបតីភាពលោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា កិច្ចប្រជុំ​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តឧត្ដរមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅក្នុង​គោលបំណង​ពិភាក្សា​ទៅលើ​របៀបវារៈ​ដូចខាងក្រោម ៖

១/ បទ​អន្តរា​គម​របស់​គណៈកម្មាធិកា​រ​សាខា​អាណត្តិ​ទី​៥ ពី​មោទនភាព​ក្នុងការ​អភិបាល​គ្រប់គ្រង​សាខា និង​បញ្ហា​ប្រឈម​។​

២/ ពិគ្រោះ​យោបល់ និង​ណែនាំ​ពី​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ និង​ការងារ​អភិវឌ្ឍ​ស្ថាប័ន (​យុទ្ធ​សាស្ត្រ​២០២១-២០៣០ និង​ការអភិវឌ្ឍ​សាខា​)

៣/ មតិ​បូកសរុប​កិច្ចប្រជុំ និង​ផ្សព្វផ្សាយ​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​ជូន​សាខា កាក​បាទ​​ក្រហម ទាំង២៥រាជធានី​-​ខេត្ត និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១​។​

ក្នុងឱកាស​នោះ លោកជំទាវ អគ្គលេខាធិការបាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក និង​ការកោតសរ​សើរ​ចំពោះសាខាកាកបាទក្រហមទាំង២៥​រាជធានី​-​ខេត្ត ដែល​បាននឹងកំពុង​បំពេញបេសកកម្ម​ជួ​យ​ស​ម្រា​ល​ការលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​នាពេល​កន្លង​មក​។​

ជាមួយគ្នានេះ លោកជំទាវ បានផ្តល់​នូវ​គោល​គំនិត​សំខាន់ៗ​ជូន​សាខា​ទាំង​២៥អំពី​កិច្ចការងារចម្បង​​នៃ​វិស័យ​ស្នូល​ទាំង​៤ដែល​រួមមាន១. ការគ្រប់គ្រង​គ្រោះមហន្តរាយ ២.សុខភាព​និង​ការថែទាំ​សុខ​ភាព​ក្នុង​សហគមន៍ ៣.ការលើកកម្ពស់​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌ ៤.ការអភិវឌ្ឍ​ស្ថាប័ន និង​ធនធាន​។

ទន្ទឹមនឹងនេះ លោកជំទាវ បាន​រំលឹក​អំពី​ប្រតិទិន​ការងារ​សំខាន់ៗ​របស់​កាកបាទក្រហម​កម្ពុជា ដែល​ជា​សំណូមពរ​ដល់​សាខា​ទាំង​២៥ សូម​អនុវត្ត​ផែនការ​សកម្មភាព​អប្បបរមា​របស់​សាខា​ទៅតាម​ប្រតិ​ទិន​ការងារ​ទាំងនោះ ដើម្បី​ទទួលបាន​សមិទ្ធផល​គួរ​ជាទី​មោទនៈ​ថែមទៀត ស័ក្តិសម​ជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌​៕​

អត្ថបទ​ ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម