ព័ត៌មានជាតិ
តំបន់ភ្នំវល្លិ៍ ជាអតីតសមរភូមិសង្គ្រាមដ៏ក្តៅ ក្លាយជាតំបន់ចម្ការយុទ្ធសាស្ត្រដ៏ល្បីល្បាញនៅក្នុងខេត្តកែប
លោក ឡៅ វេងសេង ជាអតីតម្ចាស់ចម្ការម៉ឺននាសម័យសង្គ្រាម ភូមិចំការបី ដែលស្ថិតនៅក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្រាប់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនៅតំបន់ភ្នំវរល្លិ៍គឺជាម្ចាស់ចម្ការមួយបានក្លាយជាចម្ការដំណាំយុទ្ធសាស្ត្រដ៏ល្បីល្បាញរបស់ខេត្តកែប មានទាំងម្រេច ទុរេន សាវម៉ាវ មៀន និងស្វាយជាដើម។

ប្រជាកសិករម្ចាស់ចម្ការថា ក្រៅពីដំណាំម្រេច ទុរេនជាដំណាំយុទ្ធសាស្ត្រកំពុងល្បីល្បាញជាងគេដែរ ផ្លែវាធំល្អ រសជាតិក៏ឆ្ងាញ់ ទីផ្សារកាន់តែទូលំលាយ ព្រោះមានអ្នកនិយមទទួលទានកាន់តែច្រើន។ ម្ចាសចំម្ការដំណាំហូបផ្លែចម្រុះខ្នាតធំមួយកន្លែង នៅតំបន់ភ្នំវល្លិ៍ លោក ឡៅ វេងសេង បានបន្តឲ្យដឹងថា នៅតំបន់ភ្នំវល្លិ៍អតីតសមរភូមិសង្គ្រាមដ៏ក្តៅនៅក្នុងអំឡុងទស្សវត្តឆ្នាំ១៩៩០ មកដល់បច្ចុប្បន្នបានប្រែក្លាយទៅជាតំបន់ចំម្ការពោរពេញទៅដោយដំណាំក្នុងយុទ្ធសាស្ត្រដ៏ល្បីល្បាញសមិទ្ធផលពិសេសដំណាំរម្រេចរបស់ខេត្តកែប។

លោក បានប្រាប់ឱ្យដឹងទៀតថា ដំណាំទុរេននៅតំបន់ភ្នំវល្លិ៍ ទើបតែមានចម្ការទុរេនដែលអាចប្រមូលផលបានច្រើន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ ក៏ប៉ុន្តែបីឆ្នាំចុងក្រោយនេះ ទុរេននៅតំបន់ភ្នំវល្លិ៍បានល្បីល្បាញខ្លាំងជាងគេទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រោះទុរេនតំបន់ភ្នំវល្លិ៍នេះវាផ្លៃធំល្អ ហើយមានរសជាតិឆ្ងាញ់ អ្នកដែលបានហូបទុរេននេះហើយ មិនអាចហូបទុរេនតំបន់ផ្សេងៗទៀតកើតទេ ហើយមានលក់នៅតាមទីផ្សារនានាទូលំទូលាយ ស្ទើរតែគ្រប់ខេត្ត ក្រុងទៀតផង។

ម្ចាស់ចម្ការរូបនោះក៏បានបង្ហើបឲ្យដឹងអំពីគម្រោង ថានឹងអភិវឌ្ឍន៍ចម្ការរបស់ខ្លួនឲ្យប្រែក្លាយទៅជាកន្លែងកសិផល អេកូតំបន់ទេសចរណ៍មួយ នៅពេលដំណាំផ្សេងៗមានផ្លែច្រើន ដើម្បីឲ្យភ្ញៀវអាចដើរទស្សនា និងទិញហូបនៅនឹងដើមតែម្តង ឬអាចធ្វើជាលក្ខណៈប៊ូសហ្វេផ្លែឈើ (ហូបផ្លែឈើគ្រប់មុខក្នុង១ចម្អែត ម្ចាស់យកតម្លៃ២ដុល្លា ឬទៅ ៣ដុល្លាតែប៉ុណ្ណោះ។

បើតាមការបញ្ជាក់ត្រួសៗពីលោក ឡៅ វេងសេង ម្ចាស់ចម្ការដំណាំហើយ មានដំណាំម្រេច ទុរេន(ជាងបីពាន់ដើម) មានដូចជាសាវម៉ាវ និងមៀន មង្ឃុត កំពីងរាជ ផ្ញៀវ លម៉ើ ស្វាយ ចេកជាដើម ដែលលាតសន្ធឹងលើផ្ទៃដីរាប់សិបហិកតា ហើយអាចមានដំណាំផ្លែហូប ស្ទើរគ្រប់រដូវកាលទាំងអស់តែម្ដង៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


