ទណ្ឌិត ជាប់ទោសមួយជីវិត ចំនួន៥នាក់ ត្រូវបានស្នើបន្ធូរបន្ថយមកនៅ២០ឆ្នាំ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ទណ្ឌិត ជាប់ទោសមួយជីវិត ចំនួន៥នាក់ ត្រូវបានស្នើបន្ធូរបន្ថយមកនៅ២០ឆ្នាំ

Published

on

អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានឲ្យដឹងថា ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ក្រសួង បានប្រជុំពិនិត្យលើបញ្ជីឈ្មោះទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សរុប ចំនួន ៦៩៥ នា ក់ (ស្រី ៦៥ នាក់) ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ការស្នើសុំនេះ បានកើតឡើងបន្ទាប់ពីមានការប្រជុំវាយតម្លៃ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០ ដើម្បីស្នើសុំសម្តេចនាយករដ្ឋមន្រ្តី ក្រាបបង្គំ ទួលថ្វាយ ព្រះមហាក្សត្រ ផ្តល់ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌដែលបានកែប្រែខ្លួនបានល្អ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃ៣០-៣១ តុលា និង ថ្ងៃ០១ វិច្ឆិកា ២០២០នេះ។

អ្នកនាំពាក្យបញ្ជាក់ថា ជាលទ្ឋផល គឺទណ្ឌិតសរុប ៦៩៥ នា ក់ (ស្រី ៦៥ នាក់) ត្រូវបានស្នើរួមមាន៖សុំបន្ថយទោសមួយជីវិត មកនៅ២០ឆ្នាំ ចំនួន០៥នាក់ (ស្រី ០០នាក់),ស្នើសុំលើកលែងទោស ចំនួន ១៩នាក់ (ស្រី ០៦នាក់), ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ៩២នាក់ (ស្រី ១០ នាក់),ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៩៥នាក់ (ស្រី ០៨នាក់),ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៨៤ នាក់ (ស្រី ៤១ នាក់) ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម