ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមានការដំឡើងថ្លៃភ្លើងនោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមានការដំឡើងថ្លៃភ្លើងនោះទេ។

ការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដល់កម្មករ-កម្មការនី និងប្រជាជននៅទូទាំងប្រទេសថា នយោបាយអគ្គិសនីរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនដំឡើងថ្លៃភ្លើងនោះទេ ហើយខិតខំរកវិធីសាស្រ្ដយ៉ាងណាដើម្បីបញ្ចុះតម្លៃ ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សូមបញ្ជាក់ជូនកម្មករនៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស នយោ បាយលើវិស័យអគ្គិសនី គឺយើងអត់ដំឡើងថ្លៃភ្លើងទេៗ យើងរកវិធីចុះប៉ុន្តែបើចុះមិនបានទេ ក៏សុំរក្សាកុំឲ្យឡើងៗ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជា ស្ទើរមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិអស់ហើយ នៅសល់តែភូមិមួយចំនួនតូចដែលទើបនឹងបង្កើតឡើងតែប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


