ព័ត៌មានជាតិ
សាវម៉ាវធម្មជាតិផ្តល់ផល ទិញដល់ចម្ការតម្លៃ ៥០០០ រៀលក្នុងមួយគីឡូ
សាវម៉ាវធម្មជាតិរបស់ខ្មែរដល់រដូវប្រមូលផល ចាប់ពីខែឧសភាដល់ខែមិថុនា។ នៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំ មានពលរដ្ឋជាច្រើនគ្រួសារបានដាំដុះដំណាំសាវម៉ាវជាលក្ខណៈគ្រួសារ ខណៈដែលមួយឆ្នាំប្រមូលផលបានតែម្តង។
ពលរដ្ឋនៅភូមិហាប្រាំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានឲ្យកម្ពុជាថ្មីដឹងថា រដូវសាវម៉ាវមានចាប់ពីខែឧសភា ដល់ខែមិថុនា។ បើតាមពលរដ្ឋ ឆ្នាំនេះដំណាំសាវម៉ាវមិនសូវបានផលដូចឆ្នាំមុនទេ ដោយសារអាកាសធាតុក្តៅពេក។

ពលរដ្ឋដដែលដែលបានដាំដំណាំសាវម៉ាវលើផ្ទៃដីជាង ១ ហិកតា ក្នុងបរិវេណជុំវិញផ្ទះបានបន្តថា ជាធម្មតាមួយឆ្នាំអ្នកស្រីអាចរកចំណូលបានពី ១០ លានទៅ ២០ លានរៀល ប៉ុន្តែឆ្នាំនេះមិនទាន់ដឹងយ៉ាងម៉េចដោយសារទិន្នផលបានតិច។
ទាក់ទងតម្លៃលក់វិញអ្នកស្រីលក់ក្នុងតម្លៃ ៥០០០ រៀលក្នុងមួយគីឡូ។


សាវម៉ាវដាំប្រហែល ៤ ឆ្នាំគឺឲ្យផលហើយ។ សាវម៉ាវដែលពលរដ្ឋយកមកដាំប្រើពូជម៉ាឡេ និងពូជថៃ ហើយពេលប្រមូលផលយកទៅលក់នៅភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


