KPT+
អត្ថប្រយោជន៍ជាច្រើនដែលមនុស្សទទួលបាន នៅពេលបរិភោគដំណាំហូបផ្លែតាមរដូវកាលមិនប្រើគីមី
ដំណាំហូបផ្លែតាមរដូវកាល ជាផលិតផលធម្មជាតិ មិនប្រើគីមីភាគច្រើន ហើយល្អជាងរបស់សិប្បនិម្មិត ដែលហូបកាលណានាំតែពិបាកដល់រាងកាយថ្ងៃមុខ។
ផ្លែឈើធម្មជាតិ មិនត្រឹមតែជួយអ្នកក្នុងការរក្សារបបអាហារដែលមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចអភិវឌ្ឍសមត្ថភាពក្នុងការទាក់ទងជាមួយមនុស្ស ជាពិសេសរួមចំណែកដល់សុខភាពបរិស្ថាន។
១ ទទួលបានរសជាតិធម្មជាតិ

ចាប់តាំងពីផ្លែឈើទាំងនេះមាននៅក្នុងរដូវកាលរបស់វា គឺស្ថិតនៅកំពូលនៃរសជាតិធម្មជាតិដែលមានស្រាប់។ អ្នកដាំមិនចាំបាច់ដាក់គីមីឬបំប៉នឲ្យវាមានរសជាតិផ្អែមឡើយ។ ផ្លែឈើអស់នេះមានរសជាតិផ្អែមស្រាប់ ឲ្យតែស្ថិតក្នុងអំឡុងនៃរដូវកាលរបស់វា។
២ សំបូរទៅដោយជីវជាតិច្រើន

ផ្លែឈើតាមរដូវកាល នឹងផ្ដល់នូវសារធាតុចិញ្ចឹមច្រើនជាងផ្លែឈើមិនតាមរដូវកាល។ ឧទាហរណ៍ប្រសិនបើដំណាំដែលស្ថិតនៅក្រោមកំដៅព្រះអាទិត្យយូរ សមនឹងរដូវកាលលូតលាស់ នោះវានឹងផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាង បើប្រៀបធៀបទៅនឹងដំណាំដែលត្រូវបានគេប្រមូលផលនៅដំណាក់កាលដំបូង។ ដូចគ្នានេះផងដែរ រដូវរដូវក្តៅក៏លើកកម្ពស់កម្រិតខ្ពស់នៃអ៊ីយ៉ូតនិងបេតាខារ៉ូទីនផងដែរ។
៣ តំលៃចុះទាប
ការផ្គត់ផ្គង់ផ្លែឈើកាន់តែច្រើននៅលើទីផ្សារ នោះតម្លៃក៏នឹងទាបជាងទិន្នផលដែលមិនសូវមានដែរ។ នៅពេលដែលការផ្គត់ផ្គង់ពុំសូវសំបូរលើទីផ្សា នោះតំលៃក៏កើនឡើងដូចគ្នា។
៤ ជួយដល់បរិស្ថាន

ចាប់តាំងពីដំណាំទាំងនេះត្រូវបានគេប្រមូលផលតាមពេលវេលាដើមរបស់ពួកវា។ អ្នកដាំមិនចាំបាច់បន្ថែមសារធាតុគីមីនិងថ្នាំសំលាប់សត្វល្អិត ដើម្បីឲ្យដំណាំហូបផ្លែអស់នោះរក្សាគុណភាពនិងស្រស់ៗឡើយ។ តាមរយៈនេះ វានឹងមានការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថានប្រកបដោយសុខភាពល្អ។
៥ ទទួលបានឱកាសទីផ្សារ
ឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍សហគមន៍ ត្រូវបានបង្កើតឡើងតាមរយៈទីផ្សារ។ ប្រសិនបើអ្នកស្គាល់ដំណាំដែលអ្នកកំពុងទិញ ហើយអ្នកដឹងអំពីអ្នកលក់រួមជាមួយប្រភពដើមនៃដំណាំ នោះ គ្រួសារនិងអ្នកហូបទូទៅសុទ្ធតែទទួលបានជីវជាតិពេញលេញ។ ជាពិសេសគឺឱកាសបានដាក់របស់ធម្មជាតិលើទីផ្សារ នឹងមានផលចំណេញច្រើនដល់អ្នកលក់និងអ្នកទិញ។
៦ ជួយដល់តម្រូវការរបស់រាងកាយអ្នក

អ្វីក៏ដោយនៅក្នុងរដូវកាល នោះគឺជាអ្វីដែលរាងកាយរបស់អ្នកត្រូវការឥតខ្ចោះនៅពេលនេះ។ ដូច្នេះត្រូវប្រាកដថាអ្នកផ្តល់ថាមពលដល់រាងកាយរបស់អ្នកឲ្យបានគ្រប់គ្រាន់ ដែលវាចាំបាច់ត្រូវដំណើរការតាមរយៈដំណាំដែលប្រមូលផលក្នុងរដូវ។
៧ ជាដំណាំសរីរាង្គធម្មជាតិ
ភាគច្រើនអាហារទាំងអស់នៅក្នុងរដូវរបស់វា នឹងចេញផ្លែផ្កាច្រើន។ ផលិតផលដោយសរីរាង្គត្រូវបានគេដាំដុះដោយមិនមានការប្រើប្រាស់ជីនិងសារធាតុគីមីឡើយ។ មានន័យថា ដំណាំសរីរាង្គអ្នកអាចរួចផុតពីជំងឺឬផលវិបាកដែលអាចកើតមានដោយថ្នាំសំលាប់សត្វល្អិតផ្សេងៗ។ សាកស្រមៃថា ក្នុងរដូវកាលមានទុរេនឬសាម៉ាវ អ្នកមានឱកាសញ៉ាំអ្វីដែលឆ្ងាញ់និងមានសុខភាពល្អ ដោយមិនចាំបាច់ព្រួយបារម្ភអំពីផលវិបាកសុខភាពទៅថ្ងៃមុខ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖អត្ថប្រយោជន៍នៃគ្រាប់ស្វាយចន្ទី មនុស្សគ្រប់គ្នាមិនគួរមើលរំលងរបស់ហូបលេងនេះ!
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


