ព័ត៌មានជាតិ
កសិករនៅស្រុកបាណន់ម្នាក់ ទទួលផលពីផ្លែទៀបស្វិតខ្មែរ ដោយនឹកស្មានមិនដល់
ប្រភេទផ្លែទៀបស្វិត ត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅស្គាល់ថា ជាប្រភេទពូជទៀបរបស់ខ្មែរ វាមានរស់ជាតិផ្អែមុតពេលបកសំបកបរិភោគម្តងៗ ប្រឡាក់ដៃស្អិត ដោយសារតែមានសារធាតុផ្អែមច្រើន បើបានបរិភោគហើយ ចង់តែបរិភោគទៀត ខណៈទៀបប្រភេទនេះ កម្ររមានអ្នកដាំណាស់ តែគេសង្កេតឃើញនៅតាមដីភូមិ មានដាំតិចតួចសម្រាប់បរិភោគក្នុងគ្រួសារប៉ុណ្ណោះ ព្រោះទៀបប្រភេទនេះ នៅលើទីផ្សារវាមានតម្លៃថ្លៃគួរសម។

ក្នុងសកម្មភាពកំពុងប្រមូលផលផ្លែទៀបស្វិតលើផ្ទៃដីលំនៅដ្ឋានស្ថិតក្នុងភូមិទួល ឃុំចែងមាជ័យ ស្រុកបាណន់ ខេត្តដំបង អ្នកស្រី សុី ថាវ បានដាំផ្លែទៀបតិចតួច តែមិននឹកស្មានថា វាបានហុចផលបានល្អ ហើយលក់បានថ្លៃ និងប្រមូលផលបានច្រើនសារ ក្នុងមួយរដូវកាលធ្វើឲ្យអ្នកស្រីរកប្រាក់កម្រៃបានគួរសម។
អ្នកស្រីបន្តថា ពេលនេះជាការប្រមូលផលលើកទី២ ដែលអ្នកស្រីត្រៀមដឹកជញ្ជូនមកលក់ជូនភ្ញៀវក្នុងរដូវកាលបុណ្យ២ ថ្ងៃនេះ ខណៈប៉ុន្មានថ្ងៃមុនអ្នកស្រីបានប្រមូលត្រៀមម្តងរួចហើយ តែត្រូវបានម៉ូយមកទិញយកអស់តែម្តង។ អ្នកស្រីបន្ថែមថា បើលក់នៅចម្ការបាន ១ គីឡូចន្លោះពី ៤ទៅ ៥ពាន់រៀលក្នុង១គីឡូក្រាម ហើយបើនៅក្នុងខេត្ត អាជីវករលក់១គីឡូក្រាម ចន្លោះពី ៨០០០ រៀលទៅ ១២ ០០០ រៀល តាមប្រភេទតូចធំ។

អ្នកស្រីបន្តថា ការប្រមូលផលម្តងៗអាចបានចន្លោះពី៣៥០ ទៅជាង៤០០គីឡូក្រាមដែរ និងបានកម្រៃគ្រាន់បើតាមរយៈលក់ផ្លែទៀបបន្តិចបន្តួចនេះ ហើយផលដែលប្រមូលត្រៀមលក់ថ្ងៃទី១៦-១៧ខែតុលាខាងមុខនេះ គឺបានជិត៥០០គីឡូក្រាម សរុបទាំងសល់ពីថ្ងៃទី១៣ និងបេះនៅព្រឹកថ្ងៃទី១៥នេះ។ អ្នកស្រីបន្តថា “ខ្ញុំមិននឹកស្មានដល់ថា វាបានជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារបានប្រសើរបែបនេះសោះ ហើយគេនិយមបរិភោគច្រើនទៀត ខ្ញុំកំពុងសាបគ្រាប់បណ្តុះដាំបន្ថែម ឲ្យបានពេញលើដីលំនៅដ្ឋាន ហើយខ្ញុំរំពឹងថា នឹងអាចជួយរកកម្រៃបានច្រើនបន្ថែមទៀត ដែលធ្វើឲ្យជីវិភាពគ្រួសារខ្ញុំកាន់តែឈាទៅមុខ តាមរយៈផលដំណាំទៀបស្វិតនេះ”៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


