KPT+
កាកសំណល់ ៤ ប្រភេទ កុំបោះចោល វាអាចជាជីជួយបំប៉នផលដំណាំ កាន់តែលូតលាស់
មានដែលឆ្ងល់ទេ បន្លែគេដាំហូបផ្ទាល់ខ្លួន ទោះមិនមានជីល្អៗ តែលូតលាស់ថ្លោសៗ គួរឲ្យចង់យកមកធ្វើម្ហូប។ ប្រសិនបើអ្នកចង់បានរុក្ខជាតិ ឬបន្លែធម្មជាតិស្រស់ស្អាត និងមានសុខភាពល្អ យើងខ្ញុំមានរូបមន្ត និងគន្លឹះល្អៗមួយចំនួនដែលលោកអ្នកអាចរកនៅជិតៗខ្លួន ហើយថែមទាំងចំណាយតិចទៀតផង។
កម្ពុជាថ្មី សូមណែនាំរូបមន្តចិញ្ចឹមដីឲ្យមានជីជាតិ ជួយបន្លែឲ្យកាន់តែគួរចង់យកមកទទួលទាន៖
១ សំបកចេក

បើហូបចេកហើយ សូមកុំបោះចោលសំបកអី លោកអ្នកគ្រាន់តែយកសំបកនោះមកចិតជាដុំតូចៗ រួចដាក់ចូលទៅក្នុងដីជាការស្រេច។ វិធីមួយទៀត អាចកិនលាយជាមួយជីក៏បាន។
២ សំបកស៊ុត

ស៊ុតដែលប្រើរួច កុំបោះចោលសំបកឲ្យសោះ ព្រោះសំបក ជួយបង្កើនជាតិកាល់ស្យូមដល់ដី ឲ្យកាន់តែមានជីវជាតិ។ លោកអ្នកគ្រាន់តែដំសំបកស៊ុតឲ្យម៉ត់ រួចរោយលើដីដែលបម្រុងដាំដំណាំ ឬជុំវិញគល់រុក្ខជាតិទាំងនោះ។
៣ កាកកាហ្វេ

កាហ្វេគ្រាប់ដែលកិនរួច ឬកាកតែ កុំបោះចោល ព្រោះកាករបស់វាអាចយកមកប្រើប្រាស់ជាប្រយោជន៍ជាច្រើន ដូចជាលាយជាមួយដី។ កាកកាហ្វេ នឹងជួយបន្ថែមសារធាតុចិញ្ចឹមជាច្រើនដល់ដី ហើយធ្វើឲ្យដំណាំកាន់តែលូតលាស់បានល្អមួយកម្រិតទៀត។
៤ តែ

យកកាកសំណល់តែ ទៅលាយជាមួយដី នោះនឹងធ្វើឲ្យដីកាន់តែមានជីជាតិ ជួយចិញ្ចឹមរុក្ខជាតិតូចធំ រស់បានយូរ និងថ្លោសៗល្អ។
ទន្ទឹមនោះ កាកសំណល់ទាំងអស់ដែលលាយជាមួយដី វាត្រូវបានគេចាត់ទុកថា ជាប្រភពអាហារដ៏ល្អ ដែលជួយចិញ្ចឹមដំនាំឬរុក្ខជាតិផ្សេងៗ ឲ្យកាន់តែលូតលាស់ខ្លាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្លែឈើទាំង ៥ នេះ ជនជាតិ ជប៉ុន តែងណែនាំញ៉ាំក្នុងរដូវរងា និងស្លឹកឈើជ្រុះ
ចុចអាន៖អត្ថប្រយោជន៍ជាច្រើនដែលមនុស្សទទួលបាន នៅពេលបរិភោគដំណាំហូបផ្លែតាមរដូវកាលមិនប្រើគីមី
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


