ព័ត៌មានជាតិ
អ្នកទេសចរទៅលេងខេត្តកំពត បង្ហាញទស្សនៈជុំវិញការអភិវឌ្ឍប្រទេសជាតិ
នាថ្ងៃទី ១៤ ខែមិថុនាឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលជាភ្ញៀវទេចរបានបង្ហាញអារម្មណ៍មោទនភាពចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាជាមគ្គុទេសក៍ឯក ជាបិតាស្ថាបនិកសន្តិភាព។
ទេសចរទាំងនោះបានបង្ហាញគោលជំហររបស់ខ្លួនថា នៅតែបន្តបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសបន្តទៀត។

ប្រជាពលរដ្ឋដែលជាភ្ញៀវទេចរនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមកលេងកម្សាន្តខេត្តកំពតបានបង្ហាញអារម្មណ៍មោទនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនថា ពីមួយអាណត្តិទៅមួយអាណត្តិ កម្ពុជាមានអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ ពិសេសសម្តេចតេជោបានសាងនូវប្រវត្តិសាស្ត្រដ៏គួរឲ្យស្ញប់ស្ញែងថ្មីៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ ជាអាទិការទប់ស្កាត់ការរីករាលដាលកូវីដ១៩ ការរៀបចំកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមជាដើម សមិទ្ធិផលទាំងនេះធ្វើឲ្យប្រជាពលរដ្ឋពេញចិត្ត និងនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសបន្តទៀត។



ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅខែក្រោយនេះដែរ ពលរដ្ឋទាំងនោះក៏បានបញ្ជាក់ថា ពួកគាត់ត្រូវតែទៅបោះឆ្នោត ព្រោះការបោះឆ្នោតជាកាតព្វកិច្ច និងថាការជ្រើសរើសថ្នាក់ដឹកនាំតំណាងរបស់ខ្លួន មានសារៈសំខាន់ណាស់ ប្រជាពលរដ្ឋត្រូវពិចារណាឲ្យច្បាស់ បើរើសតំណាងត្រូវ គ្រួសារនិងប្រទេសនឹងបន្តរីកមច្រើន តែបើរើសតំណាងខុស គ្រួសារនិងប្រទេសនឹងអន់ថយចុះ គ្មានភាពសុខសាន្ត និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះទេ។
គណៈកម្មការខេត្តបានរៀបចំការបោះឆ្នោតថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខនៅ វេលាម៉ោងព្រឹក ៧ រហូតដល់ ៣រសៀល ហើយប្រជាពលរដ្ឋទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដែលមានឈ្មោះនៅក្នុងបញ្ជី អាចទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួន ដោយសេរី និងយុត្តិធម៌ និងរក្សាការសម្ងាត់៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


