Connect with us

ព័ត៌មានជាតិ

ក្រោយការបោះឆ្នោត ៤ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន នឹងបន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី បន្តទៀត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ចំនួន ៤ថ្ងៃ គឺសម្ដេច នឹងបន្តជួបសំណេះសំណាល និងសួរសុខជាមួយទុក្ខកម្មករ-កម្មការនី បន្តទៀត ហើយបើតាមគម្រោងនឹងជួបចំនួន ១០លើកទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែ​ន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា​ ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ សម្ដេច នឹងបន្តជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការនី នៅក្នុងវិស័យកាត់ដេរបន្តទៀត ខណៈអំឡុងពេលយុទ្ធនាការបោះឆ្នោត ត្រូវផ្អាកមួយរយៈពេលខ្លីសិន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ប៉ុន្តែក្រោយបោះឆ្នោត ខ្ញុំនឹងចុះ ១០កន្លែងទៀតៗ ខ្ញុំដាក់ក្នុងកម្មវិធីហើយ ​បោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ខ្ញុំដាក់កម្មវិធីថ្ងៃទី ២៧ ខែកក្កដា ខ្ញុំនឹងចាប់ផ្ដើមជួបកម្មករ-កម្មការនីបន្តទៀត ​នៅ ១០ដងទៀត ដែលកម្មករប្រមាណម្ដងជាង ១ម៉ឺន ក្នុងចន្លោះ ១ម៉ឺន ៥ពាន់ឡើងលើ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សម្ដេច នឹងផ្អាកជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការនី នៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ហើយក្រោយការបោះឆ្នោត ៤ថ្ងៃ សម្ដេច នឹងបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខបន្តទៀត ដើម្បីពិនិត្យមើលនូវសមិទ្ធផលដែលកើតចេញពីជុំទីមួយ ដែលសម្ដេចបានជួបកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម