Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ​កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនយកជ័យជម្នះ​ជូនបក្សក្នុងការបោះ​ឆ្នោតខែកក្កដាក្រោយ

បានផុស

នៅ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានថ្លែងនៅក្នុងពិធី​សំណេះសំណាលជា​មួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១៩ ខែមិថុនាថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១. ១៩៥១-៥៣ តស៊ូប្រឆាំងរបបអាណានិគម ដើម្បីឯករាជ្យជាតិ

ទី២. ១៩៥៤-៧០ ការពារឯករាជ្យ, សន្តិភាព និងអព្យាក្រឹតភាពកម្ពុជា ប្រឆាំងការជ្រៀតជ្រែករបស់បរទេស

ទី៣. ១៩៧០-៧៥ តស៊ូរំដោះជាតិពីរបប លន់ នល់

ទី៤. ១៩៧៥-៧៩ តស៊ូផ្តួលរំលំរបប ប៉ុល ពត

ទី៥. ១៩៧៩-បច្ចុប្បន្ន៖ ការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ស្តារកសាងប្រទេសពីបាតដៃទទេ, បង្រួបបង្រួមជាតិ ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ, ការពារបូរណភាពទឹកដី, បញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ និងថែរក្សាសន្តិភាពតាមរយៈការទប់ស្កាត់បដិវត្តន៍ពណ៌, អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមជាបក្សនៃនគរទេវតា កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ សំដៅធ្វើយ៉ាងណាថែរក្សាសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខរបស់ប្រទេសកម្ពុជា។

សារបេះដូងរបស់ម្ចាស់ឆ្នោត នឹងត្រូវបានផ្ញើចេញដោយយោងទៅគោលនយោបាយរបស់បក្ស និងសមិទ្ធផលវិជ្ជមានដែលកើតមានឡើងក្នុងរយៈកាលប្រមាណ ៤៤ ឆ្នាំកន្លងមកនេះ បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសការការពារ និងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុង ដំណាក់កាលរាតត្បាតនៃកូវីដ-១៩។

គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះ ឬអាចបំពេញគ្រប់តម្រូវការនោះទេ ខណៈដែលប្រទេសជាតិកំពុងអភិវឌ្ឍរីកចម្រើនទៅមុខ ហើយតម្រូវការរបស់ប្រជាពលរដ្ឋក៏កំពុងកើនឡើង។ ប៉ុន្តែ អ្វីដែលគណបក្សប្រជាជនកម្ពុជា អាចធានាបាន គឺសន្តិភាព និងលំនឹងស្ថិរភាពទាំងផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច បម្រើឱ្យជីវភាពរស់នៅប្រកបដោយភាពសុខសាន្តសម្រាប់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាផែនការចក្ខុវិស័យសម្រាប់អនាគតវែងឆ្ងាយទៅមុខ។

ជារួមគណបក្សប្រជាជន ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ ព្រមជាមួយនឹងបទពិសោធន៍, មានការគាំទ្រពេញទំហឹងពីប្រជាជន, មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់។

បើតាមឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងនាមសកម្មជនយុវជនបក្ស, យើងត្រូវរៀបចំខ្លួន និងផ្នត់គំនិត ដើម្បីបង្កើនសមត្ថភាព និងភាពចាស់ទុំទាំងផ្នែកនយោយបាយ និងសីលធម៌-គុណធម៌ ដើម្បីបង្កើនឥទ្ធិពល និងទាក់ទាញកម្លាំងគាំទ្រជូនគណបក្ស សំដៅរួមគ្នាបម្រើបុព្វហេតុ និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន។

ដើម្បីក្លាយខ្លួនជាសកម្មជនយុវជនបក្ស គឺសុទ្ធតែបានឆ្លងកាត់ការជ្រើសរើសសម្រិតសម្រាំងច្បាស់លាស់ ទាំងផ្នែកសមត្ថភាពចំណេះដឹង, ឆន្ទៈ, មនសិការ ជាពិសេស អត្តចរិតប្រកបដោយសីលធម៌-គុណធម៌ ដែលសុទ្ធសឹងជាលក្ខណៈសម្បត្តិជាទីទុកចិត្ត និងស័ក្តិសមជាកម្លាំងប្រតិបត្តិករដ៏ស្មោះត្រង់ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៦ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម