Connect with us

ព័ត៌មានជាតិ

វាយ​ឪពុក​២​ដំបង​ស្លាប់ ខឹង​ស្តី​ឲ្យ​ខ្លួន​ថា ​ដេក​យូរ​

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​ស្រុក​ស្រីស្នំ ​សហការ​គ្នា ​តាម​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវជា​កូនបង្កើត បាន​វាយ​ឪពុក​២​ដំបង បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ស្លាប់​ ខណៈ​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០​ ខែតុលា ​ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ល្វា ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប​។​

លោក​ឧត្ដមសេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា នគរបាល​ស្រុក​ស្រីស្នំ​ បាន​សហការគ្នា ស្រាវជ្រាវ​រហូត​ឈានដល់​ឃាត់​ខ្លួន​ជនសង្ស័យ ឈ្មោះ ធឿន ធី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ល្វា ​ឃុំ​មោង​ ស្រុក​ស្រីស្នំ​ខេត្ត​សៀមរាប។​ ក្នុង​នោះ ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ភូមិ​ល្វា ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប​។

លោក​បន្ត​ថា ហេតុការណ៍​វាយ​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៨​ ខែ​តុលា ​ឆ្នាំ​២០២០ វេលា​ម៉ោង​៩និង​៣០​នាទី ជនរងគ្រោះ ឈ្មោះ ថូ ធឿ ភេទ​ប្រុស ​អាយុ​៦១​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត របស់​ជនសង្ស័យ​មាន​មុខរបរ​កសិករ នៅ​ភូមិ​កើតហេតុ​ខាងលើ។ ជនរងគ្រោះ បាន​ស្លាប់ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ​ស្រុក​ក្រឡាញ់​។​ ចំពោះ​សាកសព ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ធ្វើ​បុណ្យ​នៅ​ឯ​ភូមិកំណើត​វិញ​។​

​បន្ថែម​ពី​នោះ កាលពី​ថ្ងៃ ខែ ឆ្នាំ​កើតហេតុ ខាងលើ ជនសង្ស័យ​ បាន​ខឹង​ឪពុក​ស្តី​ឲ្យ​ថា ម្តេច​ក៏​ដេក​យូរ​ម្ល៉េះ។ ជនសង្ស័យ​ឮ​ ក៏​ស្ទុះ​​យក​ដំបង​ឈើ​ជ្រុង​ទៅ​វាយ​ឪពុក​ពីក្រោយ ចំនួន​២​ដំបង សន្លប់​នៅ​នឹង​កន្លែង​កើត​ហេតុ។​ ជនរងគ្រោះ​ ត្រូវ​បាន​ដឹក​ទៅ​មណ្ឌល​សុខភាព​មោង ​ឃុំ​មោង ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ហើយក៏​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។ រហូត​ដល់​វេលា​ម៉ោង១០និង៣០​នាទី ទើប​ដាច់ខ្យល់​ស្លាប់​។ ចំណែក​ឯ​ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​។​

ប្រភព​ដដែល​បន្ថែម​ថា ក្រោយមក សមត្ថកិច្ច​ បាន​បើក​ការស្រាវជ្រាវ រហូតដល់​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មោង ដឹកនាំ​ប្រជា​ការពារ និង​សហការ កងរាជអាវុធហត្ថ​ស្រុក រុករក​បាន​ជួប​ជនសង្ស័យ នៅ​ត្រង់ចំណុច​ខាងកើត​ភូមិ​កើតហេតុ​ចម្ងាយ​១០០០​ម៉ែត្រ ហើយ​ក៏​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង៧និង​៣០​នាទី​ ថ្ងៃទី​៣០​តុលា​នេះ​តែម្ដង​។​

ជា​មួយ​នោះ ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ ឈ្មោះ ធឿ ធី​ន ថា​ ខ្លួន បាន​វាយ​ឪពុក​បង្កើត​ ឈ្មោះ ថូ ធឿន ស្លាប់​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន ​កម្លាំង​នគរបាល​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប កំពុង​កសាង​សំណុំ​រឿង​នេះ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​

អត្ថបទ ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម