ព័ត៌មានជាតិ
សកម្មជនបក្សភ្លើងទៀន បន្តទម្លាក់ស្លាកគណបក្សភ្លើងទៀនបន្ថែមទៀត
កំពង់ចាម ៖ អតីតសកម្មជនបក្សភ្លើងទៀន គ្រួសារលោក ជឹម អុល សម្រេចផ្តួលរលំស្លាកគណបក្សភ្លើងទៀនមុខផ្ទះចោលតែម្តង ដោយអស់ជំនឿនឈប់គាំទ្រការដឹកនាំរបស់ លោក សម រង្សី ទៀតហើយ។

ជាក់ស្តែងនៅ រសៀល ម៉ោង៣ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គ្រួសារ លោក ជឹម អុល មាន អាយុ៥៥ឆ្នាំ និងប្រពន្ធ ហាត់ អូន រួមនឹងសកម្មជន បក្សភ្លើងទៀតចំនួន៣នាក់ទៀត មានឈ្មោះ វ៉ន វីន អាយុ៥៦ឆ្នាំ លោកស្រី អ៊ិន ស្រេង អាយុ៥៧ឆ្នាំ និងលោកស្រី វ៉ន អេងស៊ន់ អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិច្រេស ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បាននាំគ្នាសម្រេចចិត្តលាលែងពីសមាជិកបក្សភ្លើងទៀន និងដកស្លាកគណបក្សភ្លើងទៀន ពីមុខផ្ទះចោលតែម្តង។

លោក ជឹម អុល បញ្ជាក់ថា អតីតសកម្មជនបក្សភ្លើងទៀន សព្វថ្ងៃនេះបានអស់ជំនឿនឹងការដឹកនាំរបស់មេបក្សភ្លើងទៀន គឺ លោក សម រង្សី តែម្តងដែលតែងតែរត់ចោលកូនខ្លួនដោយអស់ជំនឿជឿការដឹកនាំបោកប្រាស់៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


