ព័ត៌មានជាតិ
ទស្សនកិច្ចឈ្វេងយល់លើការអនុវត្តគម្រោង Skill for Competitiveness (S4C)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានទទួលស្វាគមន៍ប្រតិភូធនាគាអភិវឌ្ឍអាស៊ី (ADB) ដែលមាន លោក Sameer Kumar Khare ជានាយកប្រតិបត្តិ ADB និង Ms Jyotsana Varma នាយិការ ADB ប្រចាំនៅកម្ពុជា បានអញ្ជើញទស្សនកិច្ចឈ្វេងយល់លើការអនុវត្តគម្រោង Skill for Competitiveness (S4C) និងឈ្វេងយល់ពីការភ្ជាប់ទំនាក់ទំនងរវាង STEP-UP និងអនាគត នៃការត្រៀមអនុវត្តគម្រោង Skill for Economic។

បណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា ដោយសារក្រសួងមានគោលដៅតម្រង់ទិស និងជួយឱ្យសិស្សមើលឃើញពីសារៈសំខាន់ នៃឱកាសការងារ ការចាប់យកជំនាញផ្សេងៗទៀត វិស័យវិស្វកម្មបានក្លាយជាប្រធានបទសំខាន់ដែលការកសាងធនធានមនុស្សជាកាតព្វកិច្ចចាំបាច់ ហើយក្រសួង បានសម្រេចដាក់ឱ្យអនុវត្តគម្រោងថ្មីដែលជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងមធ្យមសិក្សា និង ឧត្តមសិក្សា។

បណ្ឌិត ប៉ូ គឹមថូ នាយក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបញ្ជាក់ថា វិទ្យាស្ថាន គឺជាភាគីអនុវត្តគម្រោងអភិវឌ្ឍ លើប្រធានបទ Skills for Competitiveness Project និងគម្រោង STEP UP ក្រោមហិរញ្ញប្បទានរបស់ ADB ដល់រាជរដ្ឋាភិបាលកម្ពុជា។

ប្រតិភូជាន់ខ្ពស់ ADB សង្ឃឹមថា ដោយសារមានការទទួលខុសត្រូវរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលនឹងធ្វើឱ្យគម្រោងទាំងពីរខាងលើ ក្រោមហិរញ្ញប្បទាន ADB នឹងដំណើរការកាន់តែប្រសើរ និងទទួលបានជោគជ័យ៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


