ព័ត៌មានជាតិ
លោក លី ធុជ ៖ ចរិតលក្ខណៈភាពជាអ្នកដឹកនាំចំនួន១០ចំណុចរបស់ ឯកឧត្ដមហ៊ុន ម៉ាណែត ស័ក្ដិសមជានាយករដ្ឋមន្ត្រីកម្ពុជាសម្រាប់អនាគត
ស្វាយរៀង ៖ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សក្រុងបាវិត ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជួបសំណេះសំណាលជាមួយជាមួយមេគ្រួសារបក្សចំនួន ៨៧១ នាក់ មកពីសង្កាត់បាវិត ក្រុងបាវិត។

ក្នុងឱកាសនោះ លោក លី ធុជ បានលើកឡើងពីវីរភាពអង់អាចក្លាហាន ការលះបង់ខ្ពស់ និងការពលីគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សទាំងអស់ សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាកម្ពុជា។

លោក លី ធុជ បានបន្តទៀត ដំណើរការស្វែងរកសុខសន្តិភាពរបស់សម្តេចតេជោ គឺបានមកមិនមានភាពងាយស្រួលនោះទេ ត្រូវមានការតាំងចិត្តខ្ពស់ និងចក្ខុវិស័យដឹកនាំច្បាស់លាស់។ រយៈពេល ៤៥ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសកម្ពុជា ជាមួយនឹងការដាក់ចេញនូវកម្មវិធីនយោបាយត្រឹមត្រូវ និងប្រកបដោយឆន្ទៈខ្ពស់។

ជាមួយគ្នានោះ លោក លី ធុជ បានថ្លែងទៀតថា បន្ទាប់ពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានសម្រេចចិត្តជ្រើសរើសយកបុគ្គលដ៏ឆ្នើម គំរូ មានឆន្ទៈ និងប្រកបគុណធម៌ ដើម្បីបន្តវេនដឹកនាំប្រទេសកម្ពុជា គឺការជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។

លោក លី ធុជ បានលើកឡើងប្រាប់អង្គពិធីទាំងមូល នូវចរិតលក្ខណៈភាពជាអ្នកដឹកនាំសំខាន់ៗចំនួន ១០ចំណុច របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ស័ក្ដិសមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អនាគត រួមមាន ៖
១/ ជាមេដឹកនាំពិតប្រាកដ ៖ គាត់មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនកម្ពុជា
២/ ជាអ្នកដឹកនាំដែលមានការយល់ដឹង៖ គាត់តែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាជន
៣/ ជាអ្នកដឹកនាំដែលមានការលះបង់ខ្ពស់៖ គាត់មានការទទួលខុសត្រូវលើទង្វើខ្លួនឯង
៤/ ជាអ្នកដឹកនាំជាទីគោរពស្រឡាញ់៖ គាត់តែងតែជំរុញលើកទឹកចិត្ត និងផ្តល់ការគោរពចំពោះប្រជាជនកម្ពុជា
៥/ ជាអ្នកដឹកនាំប្រកបដោយគុណធម៌ ៖ គាត់មានភាពសុចរិត ស្មោះត្រង់ និងមានចរិតលក្ខណៈល្អគ្រប់បែបយ៉ាង
៦/ ជាអ្នកដឹកនាំដែលមានគោលបំណង៖ គាត់បំពេញបេសកកម្មការងារប្រកបចក្ខុវិស័យវែងឆ្ងាយ។
៧/ ជាអ្នកដឹកនាំស្មោះត្រង់៖ គាត់គោរពភាពស្មោះត្រង់ និងសច្ចៈធម៌
៨/ ជាអ្នកដឹកនាំក្លាហាន៖ គាត់តាំងចិត្តខ្ពស់ ហ៊ានគិត និងហ៊ានធ្វើ
៩/ ជាអ្នកដឹកនាំប្រកបដោយសុទិដ្ឋិនិយម៖ គាត់អាចមើលឃើញទស្សនវិស័យរយៈពេលវែង និងអនាគតសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា
១០/ ជាមេដឹកនាំដែលមានចរិតសុភាពរាបសារ៖ គាត់តែងតែយកឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាចម្បង និងតែងតែដឹងគុណ និងកតញ្ញុតាធម៌ចំពោះប្រជាជន
លើសពីនេះ លោក លី ធុជ បានគូសបញ្ជាក់បន្ថែមទៀតថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងបន្តដឹកនាថែរក្សាសន្តិភាព និងផ្តល់ក្តីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាង សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕












-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន