ព័ត៌មានជាតិ
អគ្គិសនីកម្ពុជាបង្ហាញដំណោះស្រាយ ៥ ចំណុច បើថ្លៃភ្លើងឡើងខុសប្រក្រតី
ចំពោះបញ្ហាដែលអាចកើតមានឡើង ពាក់ព័ន្ធទៅនឹងប្រើប្រាស់នៃថាមពលអគ្គិសនីអស់ច្រើនជាងធម្មតា កើនឡើងខុសប្រក្រតី ឬកុងទ័រដើរលឿនជាងមុន។

អាជ្ញាធរអគ្គិសនីកម្ពុជាកាលពីពេលថ្មីៗនេះបានណែនាំពីដំណោះស្រាយដល់ពលរដ្ឋនិងអ្នកប្រើប្រាស់ទៅលើការប្រើប្រាស់ថាមពលអគ្គិសនី ក៏ដូចជានីតិវិធីស្វែងរកដំណោះស្រាយករណីសង្ស័យលើកុងទ័រដើរលឿន ឬអស់គីឡូច្រើនជាងមុន ដែលអ្នកប្រើប្រាស់គួរតែស្វែងយល់ពីចំណុចទាំង ៥ ដូចខាងក្រោមនេះ៖
១- អ្នកប្រើប្រាស់ ត្រូវស្នើសុំទៅអ្នកផ្គត់ផ្គង់ឲ្យពិនិត្យនិងដោះស្រាយ។
២-ប្រសិនបើអ្នកប្រើប្រាស់មិនអស់ចិត្តលើការពិនិត្យ និងដោះស្រាយរបស់អ្នកផ្គត់ផ្គង់ ត្រូវបំពេញឯកសារ ផ្លូវការស្នើសុំមកអាជ្ញាធរអគ្គិសនី កម្ពុជាដែលជាអាជ្ញាកណ្ដាលឲ្យពិនិត្យ និងដោះស្រាយ។

៣-ប្រសិនបើអាជ្ញាធរអគ្គិសនី កម្ពុជាពិនិត្យទៅ ពុំឃើញមានភាពមិនប្រក្រតី ប៉ុន្តែអ្នកប្រើប្រាស់នៅតែមិនអស់ចិត្ត ហើយស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាផ្ទៀងផ្ទាត់កុងទ័រជូន អាជ្ញាធរអគ្គិសនីកម្ពុជានឹងធ្វើការផ្ទៀងផ្ទាត់កុងទ័រជូន។ ការពិនិត្យ ដោះស្រាយនិងការផ្ទៀងផ្ទាត់កុងទ័រ ពុំមានគិតថ្លៃសេវាទេ ហើយឧបករណ៍ផ្ទៀងផ្ទាត់កុងទ័ររបស់អាជ្ញាធរអគ្គិសនី កម្ពុជា គឺជាឧបករណ៍ផ្ទៀងផ្ទាត់ទទួលស្គាល់កម្រិតអន្តរជាតិ ។
៤-គោលបំណងនៃការផ្ទៀងផ្ទាត់កុងទ័ររបស់អាជ្ញាធរអគ្គិសនីកម្ពុជា គឺចង់ដឹងថា តើកុងទ័រនោះដើរយឺត ដើរលឿន ឬដើរធម្មតា ហើយបើវាដើរយឺត ឬដើរលឿន តើយឺត ឬលឿន ប៉ុន្មានភាគរយ? ប្រសិនបើលទ្ធផលនៃការផ្ទៀងផ្ទាត់រួច បង្ហាញថា កម្រិតលម្អៀងខុសពីស្តង់ដាកំណត់ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងយកលទ្ធផលនៃការផ្ទៀងផ្ទាត់នោះ ទៅធ្វើការដោះស្រាយតាមគោលការណ៍ច្បាប់។

៥-ជម្រើសចុងក្រោយ ប្រសិនបើអ្នកប្រើប្រាស់នៅតែមិនទុកចិត្តលើការផ្ទៀងផ្ទាត់កុងទ័ររបស់អាជ្ញាធរអគ្គិសនីកម្ពុជា អ្នកប្រើប្រាស់អាចបញ្ជូនកុងទ័រនេះ ទៅផ្ទៀងផ្ទាត់នៅមន្ទីរពិសោធន៍ឯករាជ្យណាមួយទាំងក្នុងស្រុក និងនៅបរទេស។ មួយទៀត អ្នកប្រើប្រាស់អាចទិញកុងទ័រខ្លួនឯង មកដាក់ទន្ទឹមគ្នាជាមួយកុងទ័ររបស់អ្នកផ្គត់ផ្គង់ដែលកំពុងប្រើ ដើម្បីផ្ទៀងផ្ទាត់ក្នុងរយៈពេល ៣ ខែ (ជម្រើសក្រៅក្របខណ្ឌច្បាប់)។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជាឱ្យដឹងបន្តទៀតថា ប្រសិនបើការផ្គត់ផ្គង់អគ្គិសនី មិនគ្រប់វ៉ុល (V) ឬទាបជាងស្តង់ដាកំណត់ ដែលធ្វើឱ្យអ្នកប្រើប្រាស់ប្រើពុំកើត ឬពិបាកក្នុងការប្រើប្រាស់ អ្នកប្រើប្រាស់គួរតែផ្ដល់ព័ត៌មានទៅកាន់អ្នកផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់រស់នៅជាក់ស្ដែង។ មួយទៀតអាចទាក់ទងទៅតាមលេខទូរស័ព្ទនៅលើវិក្កយបត្រអគ្គិសនីដែលមានស្រាប់ ដើម្បីឱ្យអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះចុះពិនិត្យនិងដោះស្រាយបញ្ហានេះ។

លើសពីនេះទៀត ចំពោះការកើនឡើងនៃការប្រើប្រាស់អគ្គិសនីប៉ុន្មានមិនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវរកមូលហេតុនៃកើនឡើងចំនួនថាមពលអគ្គិសនី (kWh) ប្រចាំខែនោះ។ ប្រសិនបើចំនួនថាមពលអគ្គិសនីកើនឡើងទៅតាមការប្រើប្រាស់ជាក់ស្ដែង ដូច្នេះពលរដ្ឋគួរតែត្រួតពិនិត្យការប្រើប្រាស់អគ្គិសនីឡើងវិញ។ ប៉ុន្តែ ប្រសិនបើការកើនឡើងដោយសារកុងទ័រអគ្គិសនីឬមានបញ្ហា ខាងអគ្គិសនីកម្ពុជានឹងដោះស្រាយដោយគោរពទៅតាមគោលការណ៍ច្បាប់។

ការកើនឡើងខុសប្រក្រតី នៃថាមពលអគ្គិសនី អាចកើតមានឡើងចំពោះអ្នកប្រើប្រាស់នៅទីក្រុង ទីរួមខេត្តឬទីប្រជុំជន ហើយកើតមានចំពោះអ្នកប្រើប្រាស់នូវបរិក្ខារអគ្គិសនី ប្រព័ន្ធធ្វើឱ្យត្រជាក់ដូចជា ម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូក្លាសេ និងកង្ហារជាដើម។ ដោយឡែកចំពោះអ្នកដែលប្រើប្រាស់នៅតាមជនបទ ដែលប្រើប្រាស់អំពូលសម្រាប់បំភ្លឺ ពុំកើតមានការវ៉ាឬកើតឡើងទេ៕
ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


