ព័ត៌មានជាតិ
ចំណូលពលរដ្ឋកើនឡើងពីតិចទៅមធ្យម នឹងជួយជំរុញទីផ្សារអចលនទ្រព្យនៅកម្ពុជា
បើទោះជាបច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យ មិនទាន់មានសន្ទុះយ៉ាងណាក្តី តែវិស័យនេះមានឱកាសងើបឡើងដោយសន្សឹមៗ តាមរយៈពលរដ្ឋដែលមានជីវភាពស្ថិតក្នុងវណ្ណៈកណ្តាលនៅកម្ពុជា។
លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងនៅក្នុងកិច្ចពិភាក្សាតុមូលអំពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលថ្មីៗនេះថា ពលរដ្ឋមានជីវភាពវណ្ណៈកណ្តាល សំដៅទៅលើអ្នកដែលមានលុយតិច ទៅចំណូលមធ្យមមានការកើនឡើងច្រើន ដែលនេះជាឱកាសក្នុងអភិវឌ្ឍទីផ្សារអចលនទ្រព្យ តាមរយៈតម្រូវការផ្សេងៗ។

លោកមើលឃើញថា កម្ពុជា នៅសល់ទំហំនៃការរីកចម្រើនវែងឆ្ងាយតទៅទៀត ដែលអ្នកវិនិយោគិនបរទេសមានឱកាសច្រើន ក្នុងការចូលមកអភវិឌ្ឍ ខណៈដែលប្រទេសជិតខាងកម្ពុជា គេបានរីកចម្រើនច្រើនមកហើយ។ លោកបញ្ជាក់ថា អ្នកវិនិយោគដែលចូលមកកម្ពុជា នឹងមានឱកាសសម្រាប់អ្នកដែលមានគម្រោងជាក់លាក់ មានភាពច្នៃប្រឌិតប្រកបដោយគុណភាព។ លោកថា «នៅក្នុងអំឡុងពេលពិបាកនេះ ខ្ញុំសង្កេតឃើញថា គម្រោងមួយចំនួនគាត់លក់ដាច់ រហូតគាត់ប្រកាសលក់គម្រោងថ្មីបន្តទៀត»។
លោក ស៊ន សៀប សង្កត់ធ្ងន់ថា រាល់គម្រោងអភិវឌ្ឍលំនៅឋានមិនចាំបាច់ធំពេកទេ ប៉ុន្តែត្រូវតែមានលក្ខណៈពិសេស សម្រាប់អតិថិជន។ ការសិក្សាលម្អិតអំពីគម្រោង មុននឹងធ្វើការអភិវឌ្ឍគឺជារឿងសំខាន់ ពិសេសទៅលើគុណភាព បរិយាកាស ចាប់តាំងពីចំណុចតូចៗរហូតដល់ចំណុចធំ។ អ្នកជំនាញអចលនទ្រព្យរូបនេះ លើកឡើងទៀតថា គំនិតច្នៃប្រឌិតទាំងអស់នេះហើយ ដែលមានភាពប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាពទៅថ្ងៃខាងមុខ។
លោក តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធី និងជាទីប្រឹក្សាសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានលើកឡើងថា តម្រូវការទីផ្សារអចលនទ្រព្យកម្ពុជា នៅតែមាន ប៉ុន្តែស្តង់ដារនៃការផលិតលើស និងផលិតមិនត្រូវតម្រូវការ ជាពិសេសនោះគឺធ្វើការបត់បែនបានទាន់សភាពការ។ ជាក់ស្តែងអគារខ្ពស់ៗមួយចំនួនសាងសង់ខុសតម្រូវការទីផ្សារ ទៅលើបញ្ហាតម្លៃ និងចំណត ជាដើម។ លើសពីនេះទៀត លោថា ប្រសិនបើការពង្រីកអភិវឌ្ឍដីធ្លីកុំលឿនពេក ក៏មិនមានបញ្ហាធ្លាក់ចុះទីផ្សារអចលនទ្រព្យខ្លាំងនោះដែរ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានណែនាំឱ្យពលរដ្ឋវិនិយោគទិញផ្ទះឬដីនាពេលនេះ ព្រោះជាឱកាសអាចទុកចំណេញនាពេលខាងមុខ។
លោកបានលើកឡើងថា ប្រសិនបើមានលុយទិញនាពេលនេះ គឺល្អបំផុត ព្រោះពេលនេះ ជាពេលដែលតម្លៃដីធ្លី ផ្ទះសម្បែងធូរថ្លៃ ជ្រើសរើសបានរបស់ល្អៗជាច្រើន។ លោកឧកញ៉ា បានបន្តដូច្នេះថា«យោបល់ខ្ញុំ មានលុយគួរទិញពេលណឹង អត់មានចាំពេលណាទៀតទេ ព្រោះជាទូទៅតម្លៃឡើងចុះជារឿងធម្មតា ប៉ុន្តែឥឡូវនេះវាចុះយើងរើសបានច្រើន ដល់ពេលឡើងយើងលក់បានថ្លៃ»។
បើទោះជាអ្នកជំនាញមើលឃើញថា ទីផ្សារអចលនទ្រព្យមានការធ្លាក់ចុះយ៉ាងណាក្តី តែកំណើននៃការសាងសង់នៅតែមានការកើនឡើង។ ជាក់ស្តែង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់បានចំនួន ១៤៦៣គម្រោង មានផ្ទៃក្រឡាជាង ៥លានម៉ែត្រការ៉េ លើទុនវិនិយោគជាង ២២៧០លានដុល្លារអាមេរិក រយៈពេល ៥ខែ ឆ្នាំ ២០២៣ ពោលគឺបានកើនឡើង ១៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចពិភាក្សាស្តីពី ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នាថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២៣៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


