ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បន្តលើកឡើងឲ្យកម្មករត្រូវហ៊ានចង្អុលមុខអ្នកណាក៏ដោយ ដែលបំផ្លាញឆ្នាំងបាយរបស់ខ្លួន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តលើកឡើងឲ្យកម្មករ-កម្មការនី ចង្អុលមុខអ្នកណា ដែលបំផ្លាញឆ្នាំងបាយកម្មករ ព្រោះបើរោងចក្រត្រូវបិទ អ្នកដែលរងគ្រោះមុនគេ គឺក្រុមកម្មករ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើរោងចក្រត្រូវបិទ អ្នកដែលរងគ្រោះមុនគេ គឺក្រុមកម្មករ។ ដូច្នេះត្រូវហ៊ានចង្អុលមុខអ្នកណា ដែលបំផ្លាញឆ្នាំងបាយកម្មករ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយក្មួយៗត្រូវចាំណា៎ បើរោងចក្រត្រូវបិទអ្នកដែលស្លាប់មុនគេ អ្នកដែលអត់មុនគេគឺកម្មករ ពួកថៅកែគាត់ខាតហើយ ប៉ុន្តែគាត់នៅមានទ្រព្យសម្បត្តិផ្ទះសម្បែងគាត់ក្នុងប្រទេស ឬក្រៅប្រទេស ក៏ប៉ុន្តែយើង ១ខែ ២០០ដុល្លារយ៉ាងហោច ត្រូវបាត់បង់ៗ ចឹងត្រូវហ៊ានចង្អុលមុខអ្នកណាក៏ដោយ ដែលបំផ្លាញឆ្នាំងបាយកម្មករត្រូវហ៊ានចង្អុលមុខៗ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង តែលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ មិនដែលអំពាវនាវឲ្យបរទេសកាត់ជំនួយពីប្រទេសថៃ ឬឈប់ទិញទំនិញពីប្រទេសថៃនោះទេ។
ផ្ទុយពីអ្នកនយោបាយនៅថៃ គឺអ្នកនយោបាយប្រឆាំងនៅកម្ពុជា មិនដែលគិតអំពីបញ្ហាប្រទេសជាតិ ឬកម្មករ-កម្មការនីឡើយ ដោយតែងតែអំពាវនាវដល់បរទេសឈប់ផ្ដល់ជំនួយ ឬឈប់ទិញទំនិញពីកម្ពុជា ជាដើម៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


