ព័ត៌មានជាតិ
លោកនាង អេនជីលីណា ជូលី សាទរចំពោះយុទ្ធនាការអន្ទាក់សូន្យនៅកម្ពុជា
តារាសម្តែងហូលីវូដដ៏ល្បីទូទាំងពិភពលោក និងជាប្រធានមូលនិធិម៉ាដុកជូលីភី MJP លោកស្រី អេនជីលីណា ជូលី បានបង្ហោះសារដ៏មានអត្ថន័យមួយនៅក្នុង Instagram ដើម្បីការចូលរួមសាទរយុទ្ធនាការអន្ទាក់សូន្យ លុបបំបាត់អន្ទាក់ និងសម្លាប់សត្វព្រៃនៅកម្ពុជា។

ការបង្ហោះនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា នៅលើបណ្តាញ Instagram របស់លោកស្រី អេនជីលីណា ជូលី ផ្ទាល់តែម្តង។ ដោយលោកស្រីមើលឃើញថា តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលសម្បូរដោយជីវៈចម្រុះនៅលើពិភពលោក។ ទន្ទឹមនេះ ក៏មានឥទ្ធិពលមិនល្អជាច្រើនបានកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវិតសត្វព្រៃ តាមរយៈការដាក់អន្ទាក់គ្រប់ប្រភេទទៅលើសត្វជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍នេះ។

លោកស្រីបានបញ្ជាក់ថា អន្ទាក់គឺជាឧបករណ៍ឆ្មក់ចាប់សត្វ ដែលធ្វើអំពីខ្សែកាបខ្នាតតូច ខ្សែលួស ឬ ខ្សែនីឡុងជាដើម ហើយអន្ទាក់នេះហើយបានធ្វើឱ្យសត្វព្រៃបាត់បង់អស់ជាច្រើន។ ជុំវិញនឹងបញ្ហានេះ លោកស្រី អេនជីលីណា ជូលី ក៏បានភ្ជាប់សារមួយដែលជូនដំណឹងដល់ពិភពលោកអំពីយុទ្ធនាការអន្ទាក់សូន្យ ដែលត្រូវបានបង្កើតឡើងនៅកម្ពុជាដោយក្រសួងបរិស្ថាន ក្នុងការជួយសង្គ្រោះសត្វព្រៃ លុបបំបាត់អន្ទាក់។

លោកស្រីបានសង្កត់ធ្ងន់ថា៖ “យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានផ្តួចផ្តើមឡើងនៅកម្ពុជាកាលពីឆ្នាំទៅ ហើយបានរួមចំណែក កាត់បន្ថយអន្ទាក់គ្រប់ប្រភេទជាង៤០% រឹបអូសកាំភ្លើងកែច្នៃសម្រាប់បរបាញ់សត្វប្រមាណជាង៥០% ចេញពីតំបន់ព្រៃការពារនានា រាប់ទាំងតំបន់មួយដែលគ្រួសារខ្ញុំ បានចូលរួមចំណែកជួយការពារអស់ជាង២០ឆ្នាំកន្លងទៅនេះ ដើម្បីទប់ស្កាត់ការបំផ្លាញព្រៃធម្មជាតិ និងសត្វព្រៃ”។
ការបង្ហោះសាររបស់តារាសម្តែងស្រីហូលីវូដ ដែលមានភាពល្បីល្បាញជុំវិញពិភពលោកមួយនេះ បានបង្ហាញពីភាពជោគជ័យមួយដែលកម្ពុជាបានធ្វើ និងមានការទទួលស្គាល់ពីសមិទ្ធផលទាំងនេះទៅឱ្យពិភពលោកបានដឹង។

សូមជម្រាបថា យុទ្ធនាការអន្ទាក់សូន្យមានរយៈពេលជិត២ឆ្នាំ មាន២ដំណាក់កាល និងត្រូវបានផ្តួចផ្តើមដោយក្រសួបរិស្ថានជាមួយអង្គការដៃគូ និងភាគីពាក់ព័ន្ធដទៃទៀត។ យុទ្ធនាការនេះមានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាប្រធាននៃគម្រោងមួយនេះ ព្រមទាំងដឹកនាំចាប់យកអន្ទាក់បានយ៉ាងច្រើន។ ជាក់ស្តែង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ ត្រូវបានបិទបញ្ចប់នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលខេត្តទាំង២នេះ ជាខេត្តគោលដៅចុងក្រោយក្នុងចំណោមខេត្តទាំង៦ នៅតាមជួរភ្នំក្រវាញ៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?