Connect with us

ព័ត៌មានជាតិ

​​ពេល​នេះ​ទៅ​សម្តេច​តេជោ ហ៊ុន សែន​ ចេញផ្សាយ​ព័ត៌​មាន ​រាប់​ទាំង​ការ​ផ្សាយ​ផ្ទាល់​ តែ​តាម​បណ្តាញ Telegram ប៉ុណ្ណោះ​​​​

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​បាន​​ប្រកាស​ប្រើប្រាស់​បណ្តាញ​សង្គម​តេឡេក្រាម​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​​ទាំង​​ការ​ផ្សាយផ្ទាល់​​នូវ​សកម្មភាព​ទាំង​ឡាយ​របស់​សម្តេច​តែ​តាម​បណ្តាញ​សង្គ​ម​តេឡេក្រាម​​ និង​បាន​ប្រកាស​ផ្អាក​ប្រើ​ប្រាស់​បណ្តាញ​សង្គមហ្វេសបុក​ តែ​​នៅរក្សា​ទុក​គណនី​ដដែល​​។​

តាមរយៈ​បណ្តាញ​សង្គម​​តេឡេក្រាម​​​នៅ​មុន​នេះ​បន្តិច​សម្តេច​បាន​សរសេរ​ថា​ “បង​ប្អូន​ជន​រួម​ជាតិ​ជាទី​ស្រឡាញ់!​ ដោយ​ពិនិត្យឃើញថា​ ការប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនងសង្គមឃើញថាបណ្តាញ ​telegram មានប្រសិទ្ធភាព​ ខ្ពស់ជាងប្រៀបធៀបជាមួយFacebook ។​ ដូចនេះ​ចាប់​ពី​ពេល​នេះ​ទៅ​ខ្ញុំ​ផ្សាយ​ចេញ​​នូវ​ព័ត៌មានរាប់ទាំងការផ្សាយផ្ទាល់តែតាម​បណ្តាញtelegram ប៉ុណ្ណោះ ដែលពេលនេះ​មាន​ជាង​៨៥ម៉ឺន​នាក់បានភ្ជាប់រួចហើយ”​។​​​​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​បានបន្ត​ថា​ ការ​ធ្វើ​ដូចនេះងាយស្រួលដល់សម្តេច​ធ្វើទំនាក់​ទំនង​ជាមួយ​ប្រជាជន​នៅ​ពេល​សម្តេច​​ធ្វើ​​ដំណើរ​ទៅ​ប្រទេស​មួយ​ចំនួន​ ដែល​ប្រទេស​នោះ​មិន​អនុញាត​ឲ្យ​ប្រើ​Facebook ។​សម្តេច​រក្សា​ Facebook របស់សម្តេច​ដដែល​​ គ្រាន់​តែ​​ផ្អាក​ប្រើ​​ ដើម្បី​ឲ្យ​អ្នក​ធ្លាប់​ទទួលព័ត៌មានពីសម្តេច​មក

ទទួល​ព័ត៌មានពីសម្តេច​តាមtelegram, YouTube,instagram,។ សម្តេច​កំពុងឲ្យបង្កើតTik tokមួយដើម្បី​​លេង​កម្សាន្តជាមួយ​យុវជន៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៦ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម