Connect with us

ព័ត៌មានជាតិ

សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាជិត ៤ពាន់នាក់ នៅខេត្តកោះកុង ចូលរួមឃោសនាបោះឆ្នោតនៅថ្ងៃទីមួយ

បានផុស

នៅ

លោក ប៊ុន លីត អនុប្រធានការងារបក្សថ្នាក់កណ្តាលចុះជួយខេត្តកោះកុង និងលោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានដឹក​នាំសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ​បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការឃោសនាបោះឆ្នោតនេះ មានសមាជិក-សមាជិកចូលរួមជិត ៤ពាន់នាក់ ដែលមានចំនួនច្រើនបើធៀបនឹងបណ្តាគណបក្សនយោបាយដ៏ទៃទៀត ដែលបើយុទ្ធនាការឃោសនាស្វែងរកការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅទូទាំងក្រុងខេមរភូមិន្ទ។

យុទ្ធនាការឃោសនាបោះឆ្នោតនេះដែរ ធ្វើឡើងស្ថិតនៅក្រោមបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្រោមការរក្សាការពាររបស់កងកម្លាំងសមត្ថកិច្ច នៅតាមគោលដៅនីមួយៗ ហើយដែលប្រព្រឹត្តដោយរលូនល្អប្រសើរ មិនមានបាតុភាពអាក្រក់អ្វីកើតមាននោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម