Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា នាំ​យក​ថវិកា​៥លាន​រៀល ដល់គ្រួសារសពមន្ត្រីពន្ធនាគារ ខេត្តកំពង់ឆ្នាំង

បានផុស

នៅ

បន្ទាប់ពីមានការចុះផ្សាយរបស់គេហទំព័រ រស្មីកម្ពុជា ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា កាលពីព្រឹកថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០២១នេះ បានចាត់តំណាង ក្រុមការងារនាំយកថវិកាចំនួនប្រាំលានរៀល ជូនដល់គ្រួសារសពមន្ត្រី ពន្ធនាគារ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមរំលែកទុក្ខ និងសម្រាប់ដោះស្រាយជីវភាព ដែលកំពុងតែជួបការលំបាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ទោ ពេជ្រ សុខ អាយុ៦២ឆ្នាំ ជាមន្ត្រីពន្ធនាគារ ខេត្តកំពង់ឆ្នាំង បានចូលនិវត្តន៍ ពីរបីឆ្នាំហើយ និងបានទទួលមរណភាព កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ កន្លងមកនេះ។ លោកមានកូនចំនួនប្រាំមួយនាក់ កូនបីនាក់មានគ្រួសារ នៅសល់កូនបីនាក់ទៀតក្នុងបន្ទុក ។ ក្នុងនោះ មានកូនប្រុសម្នាក់អាយុ៣២ឆ្នាំ គឺជាមនុស្សដែលមានសតិមិនប្រក្រតី និងបានបង្ក ការលំបាកយ៉ាងច្រើនដល់គ្រួសារ។​

អ្នកស្រី វង្ស វណ្ណារី រស់នៅក្នុងភូមិដំណាក់ពពូ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាភរិយាសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលបានចាត់តំណាងក្រុមការងារ យកថវិកាចំនួនប្រាំលាន រៀល ជួយឧបត្ថម្ភដល់គ្រួសារអ្នកស្រី ដែលកំពុងតែជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អ្នកស្រី នឹង យក​ថវិកា​នេះ​ទៅដោះស្រាយការលំបាកនានាមួយចំនួន៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម