Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត រំឭកអានុស្សាវរីយ៍ទទួលបានអាំងស៊ីញផ្កាយប្រាក់ជាសិស្សពូកែនៅអាមេរិក

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានរំឭកអានុស្សាវរីយ៍តាមរយៈរូបថតមួយសន្លឹក​កាលពីពេលរៀននៅសហរដ្ឋអាមេរិកអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ាណែតមានប្រសាសន៍ថា៖ «អង្គុយមើលរូបចាស់ៗកាលពីនៅរៀន បានឃើញរូបមួយសន្លឹកនេះ ដែលបានថតកាលពីខ្ញុំរៀននៅឆ្នាំទី៤ នៅសាលា West Point»។

ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅលើហោប៉ៅអាវខាងឆ្វេងមាន៖ ១) អាំងស៊ីញរូបឧទ្ធម្ភាគចក្រ (Air Assault) ដែលលោកបានទទួលនៅឆ្នាំ១៩៩៧ ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាវាយលុកតាមឧទ្ធម្ភាគចក្រនៅ Camp Smith មានទីតាំងនៅក្នុងរដ្ឋ New York និង២) អាំងស៊ីញរូបឆ័ត្រយោង (Airborne) ទទួលនៅឆ្នាំ១៩៩៨ ក្រោយបញ្ចប់ការហ្វឹកហ្វឺននៅសាលាឆ័ត្រយោងកងទ័ពអាមេរិកនៅ Fort Benning ស្ថិតក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។

នៅលើហោប៉ៅអាវស្តាំ (លើស្លាកឈ្មោះ) មានអាំងស៊ីញផ្កាយប្រាក់ ទទួលបានពីសាលា West Point។ អាំងស៊ីញផ្កាយប្រាក់នេះ គឺសាលាប្រគល់ជូននិស្សិតនាយទាហានដែលជាប់និទ្ទេសជានិស្សិតពូកែ (Dean’s List) ដោយគិតទាំងចំណេះដឹងទូទៅ(Academics) យោធា(Military) និង កីឡា(Physical)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម