ព័ត៌មានជាតិ
កម្ពុជាចំណាយថវិកាជិត១លានដុល្លារទិញទឹកខ្មៅជ្រលក់ដៃសម្រាប់ប្រើក្នុងការបោះឆ្នោត
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងឱ្យដឹងថា កម្ពុជាបានចំណាយថវិកាជិត១លានដុល្លារ ដើម្បីទិញទឹកខ្មៅជ្រលក់ដៃលុបមិនជ្រះ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ការបញ្ជាក់របស់ប្រធាន គ.ជ.ប បែបនេះក្នុងឱកាសបង្ហាញ និងសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះ នៅថ្ងៃទី៦ ខែកក្កដានេះ ឆ្នាំ ២០២៣។

បើតាមលោក ប្រាជ្ញ ចន្ទ សម្រាប់ការបោះឆ្នោតជាតិខាងមុខនេះ កម្ពុជាបានទិញទឹកខ្មៅលុបមិនជ្រះពីក្រុមហ៊ុនប្រទេស ឥណ្ឌា ដូចការបោះឆ្នោតមុនៗដដែល ដែលមានចំនួន៥២ ០០០ដប ខណៈក្នុង១ដបមានតម្លៃ ១៧.៦៣ដុល្លារ។ លោក ប្រាជ្ញ ចន្ទ បានបន្តឱ្យដឹងថា កម្ពុជាបានចំណាយថវិកាចំនួន ៩១៦ ៧៦០ដុល្លារ លើតម្លៃទឹកថ្នាំ និងចំណាយថវិកាចំនួន ៤៦ ៥៥០ដុល្លារ លើថ្លៃដឹក។
លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា ផ្អែកលើច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងនីតិវិធីនៃការបោះឆ្នោត ទឹកខ្មៅ ជានីតិវិធី មួយក្នុងចំណោមនីតិវិធីជាច្រើនទៀតរបស់ គ.ជ.ប ដើម្បីធានាដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ ស្មើភាព និងយុត្តិធម៌ ជាពិសេសធានាថា ប្រជាពលរដ្ឋមួយរូប បោះឆ្នោតបានតែមួយដងប៉ុណ្ណោះ។

ប្រធាន គ.ជ.ប រូបនេះ បានបញ្ជាក់ថា ទឹកខ្មៅជ្រលក់ដៃរបស់ក្រុមហ៊ុនឥណ្ឌាមានគុណភាពខ្ពស់ មិនងាយនឹងលុបជ្រះ ដោយទឹកខ្មៅលុនេះ មានភាពដិតជាប់ស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿន មិនអាចលុបជ្រះបានភ្លាមៗឡើយ ដែលអាចធានាបានទាំងការប្រើប្រាស់ និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


