Connect with us

ព័ត៌មានជាតិ

តំណាង​ម្ចាស់​ក្រុមហ៊ុន​ធួរ​មាន​សុទិដ្ឋិនិយម​​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍

បានផុស

នៅ

កំពត ៖ នៅ​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០២៣​នេះ លោក ង៉ែត មករា បាន​ប្រាប់​ឱ្យដឹងថា​មាន​បណ្តា​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​នៅ​ខេត្តកំពត​មាន​សុទិដ្ឋិនិយម បាន​និង​ជឿជាក់​១០០% ថា​នៅក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ឲ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​កាន់តែខ្លាំង ពិសេស​ក្រោយពេល​បោះឆ្នោត​រួច ខណៈដែល​បច្ចុប្បន្ន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាននឹងកំពុង​មកលេង​កំពត​កាន់តែច្រើន​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍ “​រ៉ូ​មេន​ទិ​ក​១៦៨ លោក ង៉ែត មករា បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្រទេស​មាន​សុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ល្អ ធានា​ដល់​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​លោក​អាច​ដំណើរការ​ល្អ​ប្រសើរ អាចឈរជើង​បាន​ជាង​១០​ឆ្នាំ​កន្លងមកនេះ​។

លោក ង៉ែត មករា​  បានបង្ហាញ​សុទិដ្ឋិនិយម ចំពោះ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ថា ក្រោយ​បោះឆ្នោត​រួច​វិស័យ​ទេសចរណ៍​នឹងមាន​ការរីកចម្រើន​ច្រើនជាង​មុន​។

ចំណែក កញ្ញា រ៉ា សុខ​គីម តំណាង​ក្រុមហ៊ុន​ទេសចរណ៍ កំពត​សា​ត់ថល​ធួរ​  បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ស្ងប់ស្ងាត់​នោះ​ហើយ​មាន​ភាពល្អប្រសើរ រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ កញ្ញា បាន​និយាយ​ឱ្យដឹងទៀតថា ឃើញ​មាន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​នៅ​ខេត្តកំពត​ច្រើន ហើយ​គ្មាន​ការភ័យខ្លាច ឬ​ព្រួ​បារម្ភ​ណ៍​អំពី​អសន្តិសុខ​ណាមួយ​នោះឡើយ ជាពិសេស​ភ្ញៀវ​ទេសចរណ៍រ​បរទេស ថា​ស្រឡាញ់ ចូលចិត្ត មកលេង​នៅ​កម្ពុជា​សប្បាយ មាន​កន្លែង​ដើរលេង​កម្សាន្ត​ស្អាត​ច្រើន ប្រជាពលរដ្ឋ​ចិត្តល្អ​។

កញ្ញា រ៉ា សុខ​គីម បាន​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើឱ្យ ប្រទេស​នឹងមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង និង​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូរធា ហើយ​ភ្ញៀវ​ទេចរ​ជាតិ និង​អន្តរជាតិ​នឹង​បន្ត​មកលេង​កម្សាន្ត​នៅ​ខេត្តកំពត​កាន់តែ​ច្រើនជាង​មុន​ផងដែរ​។

បើតាម​មន្ត្រី​ជំនាញ​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានបញ្ជាក់​ឱ្យដឹងថា មាន​ក្រុមហ៊ុន​ទេសចរណ៍​បាន​បើក​ដំណើរការ​ឡើងវិញ​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ស្ងប់ស្ងាត់​ល្អប្រសើរ ហើយ​ស្ថានភាព​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បានមក​លេង កម្សាន្ត​នៅ​ខេត្តកំពត​បច្ចុប្បន្ន​មាន​លក្ខណៈ​យ៉ាង​ល្អប្រសើរ នៅក្នុង​មួយ​សប្តាហ៍​ជា​មធ្យម​ស្ថិតក្នុង​រង្វង់​៣​ម៉ឺន​នាក់៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម