ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ឆ្នាំងដាក់បទបញ្ជាម៉ឺងម៉ាត់ដល់មន្ត្រីពាក់ព័ន្ធ ជុំវិញករណីបទល្មើសលួចឈូសឆាយដីព្រៃលិចទឹក
កំពង់ឆ្នាំង ៖ ដីតំបន់ ៣ រាប់រយហិចតានៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ត្រូវបានជនល្មើសប្រើត្រាក់ទ័រលួចឈូសឆាយក្នុងពេលថ្មីៗនេះ ប៉ុនប៉ងកាន់កាប់ឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានដកហូតកន្លងមកនៅក្នុងឆ្នាំ២០២១ ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងពុំមានគម្រោងកាត់ឈ្វាលឲ្យវិញឡើយ។

ករណីនេះលោកអភិបាលខេត្តបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធចុះទៅវាស់វែងបូកសរុប អំពីបទល្មើសឈូសឆាយដីតំបន់បីខាងលើនេះដើម្បីចំណាត់ការជនល្មើសតាមផ្លូវច្បាប់ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់និងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល។

ទាក់ទងនឹងករណីខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងចំនួន៦ អង្គភាពនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បាននាំគ្នាចុះទៅថតផ្ដិតយករូបភាពនិងបង្ហោះត្រូន ដើម្បីរាយការណ៍ជូនជំនាញនិងលោកអភិបាលខេត្តចំណាត់ការតាមផ្លូវច្បាប់។
ចំណុចដែលក្រុមអ្នកសារព័ត៌មានយើងបានចុះទៅថតផ្ដិតយករូបភាពគឺ១.ចំណុចយាយភាជ (ចំណុចនេះសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលបានចុះទៅវាស់វែងរួច ហើយកាលពី ថ្ងៃទី០៦ ០៧ ២០២៣ ដែលមានការឈូសឆាយជាង៥២ហិកតា)។ ២.ចំណុចខ្លាខាំគោតាមរូបភាពថតពីលើដ្រូនគឺឃើញមានការឈូសឆាយដីតំបន់៣រាប់រយហិចតា។ ៣.ចំណុចបាយឆៅតាមការថតពីលើដ្រូនឃើញមានការឈូសឆាយដីតំបន់ ៣ រាប់រយហិចតា។ ៤ចំណុចបឹងចារៀក ក៏មានការឈូសឆាយរាប់រយហិចតាផងដែរ។
ដោយឡែកប្រជានេសាទតំបន់នោះបានប្រាប់ឲ្យដឹងថា នៅចំណុចយាយសុខ ,ចំណុចចុងតាកឹង , ចំណុចកំពុងអាឡង់ ស្របតាមព្រែកសាយនេះក៏មានការឈូសឆាយដីតំបន់ ៣ ជាច្រើនហិចតាផងដែរ តែក្រុមអ្នកផ្សារព័ត៌មានយើងមិនអាចបើកការណូតតាមព្រែកចូលទៅដល់ ព្រោះតែមានកំប៉ោងច្រើនពេក។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោក ងិន ហ៊ុន ពេលទទួលបានរូបភាពនៃការឈូសឆាយដីតំបន់ ៣ នៅចំណុចខាងលើនេះពីក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម នៅល្ងាចថ្ងៃទី១១ ខែកក្កដានេះ លោកបានភ្ញាក់ផ្អើលនិងលាន់មាត់ថា “ខ្ញុំពិតជាហួសចិត្តមិនដឹងថា មន្ត្រីជំនាញរបស់ខ្ញុំរាល់ថ្ងៃគេធ្វើការអី ធ្វើការយ៉ាងម៉េចបានជាឱ្យមានបទល្មើសឈូសឆាយដីតំបន់៣កើតឡើងបែបនេះតែមិនដឹង ករណីនេះខ្ញុំនឹងធ្វើការស្រាវជ្រាវផងដែរថា តើមន្ត្រីរបស់លោកអ្នកណាខ្លះជាអ្នកពាក់ព័ន្ធជាមួយបទល្មើសនេះ”។

ដោយឡែកលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រោយពេលទទួលបានរូបភាពបទល្មើសឈូសឆាយដីតំបន់៣ ពីក្រុមអ្នកយកព័ត៌មានយើងតាមប្រព័ន្ធតេឡេក្រាម នៅល្ងាចថ្ងៃទី ១១ខែកក្កដានេះ លោកបានប្រាប់តាមទូរសព្ទថា លោកបានដឹងខ្លះៗហើយ រឿងនេះ។

កាលពីថ្ងៃទី១០ លោកបានកោះប្រជុំយ៉ាងក្តៅពីករណីនេះ និងបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់លែងក្នុងរយៈពេល៣ថ្ងៃ ត្រូវចុះពិនិត្យវាស់វែងប្រមូលលទ្ធផលឲ្យបានច្បាស់លាស់អំពីដីតំបន់៣ដែលត្រូវជនល្មើសលួចឈូសឆាយនៅតំបន់ខាងលើនេះ ដើម្បីចំ ណាត់ការជនល្មើសនិងអ្នកពាក់ព័ន្ធតាមផ្លូវច្បាប់ដោយគ្មានការលើកលែងនោះឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំច្រណូកបានលួចប្រាប់ឲ្យដឹងថា ករណីនេះ គឺមានការឃុបឃិតពីមន្ត្រីជំនាញមួយចំនួនបើកដៃ ទើបមានបទ ល្មើសឈូសឆាយដីតំបន់ ៣ រាប់រយហិចតាបែបនេះហើយក៏នៅតែមិនដឹង ទាល់តែអ្នកសារព័ត៌មានថតរូបបាញ់រាយការណ៍ឲ្យទើបភ្ញាក់ផ្អើល។

ករណីមួយទៀតកាលពីថ្ងៃទី៦ ខែកក្កដា សមត្ថកិច្ចជំនាញ១ក្រុមបានចុះទៅវាស់វែងដីតំបន់ ៣ ចំណុចយាយភាជ ក៏បានចាប់យកម៉ូតូ៣គ្រឿងរបស់ជនល្មើស ដែលជាអ្នកឈូសឆាយដីតំបន់៣នេះផងដែរ។ បើគេស្រាវជ្រាវតាមរយៈម្ចាស់ម៉ូតូទាំងបីគ្រឿងនេះពិតជារកឃើញមេខ្លោងឈូសឆាយដីតំបន់៣ និងមន្ត្រីជំនាញដែលឃុបឃិតបើកដៃ។ ប៉ុន្តែចម្លើយម្ចាស់ម៉ូតូបែរ ជាត្រូវគេបញ្ចេះឱ្យឆ្លើយថា ពួកគាត់ជិះម៉ូតូទៅមើលគោ ខណៈដែលនៅក្នុងដីតំបន់៣ ដែលគេឈូសឆាយនោះ គ្មានដានជើងគោ ឬដានជើងក្របីមួយក្បាលឡើយ៕
ដោយ ៖ ឈៀងថារិទ្ធ










-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន