ព័ត៌មានជាតិ
តើកូនមន្ត្រីជាន់ខ្ពស់បក្សប្រជាជនណាខ្លះឈរជាបេក្ខជនតំណាងរាស្ត្រការបោះឆ្នោតឆ្នាំនេះ?
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលរាជធានីភ្នំពេញ ខណៈឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្អូនប្រុសត្រូវបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។

ក្រៅពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន ក៏មានកូនៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាមួយចំនួនទៀតឈរឈ្មោះជាបេក្ខជនពេញសិទ្ធិសម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧នេះដែរ រួមមាន៖ លោក ស សុខា កូនប្រុសសម្ដេច ស ខេង ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី២ មណ្ឌលខេត្តព្រៃវែង លោក សាយ សំអាល់ កូនប្រុសសម្ដេច សាយ ឈុំ ជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តព្រះសីហនុ ខណៈកូនប្រុសពៅសម្ដេច ទៀ បាញ់ គឺលោក ទៀ សីហា ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី៣ មណ្ឌលខេត្តសៀមរាប។

រីឯកូនលោក យឹម ឆៃលី គឺលោក យឹម លាត ឈរជាបេក្ខជនពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤ មណ្ឌលខេត្តកំពង់ធំ លោក ឌិត ទីណា ដែលជាកូនប្រុសលោក ឌិត មន្ទី ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៦ មណ្ឌលខេត្តត្បូងឃ្មុំ និងលោកស្រី ចម និម្មល កូនស្រីរបស់លោក ចម ប្រសិទ្ធ ជាបេក្ខជនពេញសិទ្ធិរបស់គណប្រជាជនកម្ពុជា លេខរៀងទី៥ មណ្ឌលខេត្តកំពត។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាក៏បានដាក់បញ្ជូលអ្នកបន្តវេនជំនាន់ក្រោយរបស់បក្សឱ្យឈរឈ្មោះជាបេក្ខជន លេខរៀងបម្រុងសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះដែរ។ បេក្ខជនតំណាងរាស្ត្របម្រុងដែលជាយុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា រួមមាន៖
១/ លោក សុខ សូកាន វ័យ ៤០ឆ្នាំ កូនប្រុសសម្ដេច សុខ អាន ឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី៤ មណ្ឌលខេត្តតាកែវ។

២/ លោក កែ សួនសុភាព មានវ័យ ៤០ឆ្នាំ ឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី៥ មណ្ឌលខេត្តបន្ទាយមានជ័យ ខណៈឪពុករបស់លោក គឺលោក កែ គឹមយ៉ាន ជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ នៃមណ្ឌលជាមួយគ្នានេះ។

៣/ លោក អ៊ុក ពញ្ញា វ័យ ៣៩ឆ្នាំ ជាបេក្ខជនតំណាងរាស្ត្រលេខរៀងបម្រុងទី៤ មណ្ឌលខេត្តកំពង់ឆ្នាំង។ លោក អ៊ុក ពញ្ញា គឺជាកូនប្រុសរបស់លោក អ៊ុក រ៉ាប៊ុន ដែលជាបេក្ខជនពេញសិទ្ធិលេខរៀងទី២ មណ្ឌលខេត្តកំពង់ឆ្នាំងនេះដែរ។

៤/ លោក ទ្រី ដាលុច ដែលទើបមានវ័យ២៩ និងជាកូនប្រុសរបស់ឧកញ៉ា ទ្រី ភាព បានក្លាយជាបេក្ខជនតំណាងរាស្ត្របម្រុងរបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកណ្ដាល នៅលេខរៀងទី៩។

មិនត្រឹមតែប៉ុណ្ណោះ គណបក្សប្រជាជនកម្ពុជាថែមទាំងបានដាក់យុវជនឆ្នើមៗរបស់បក្សទៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រទាំងពេញសិទ្ធិ និងបម្រុងជាច្រើនទៀតនៅតាមមណ្ឌលនានាទូទាំងប្រទេស ដែលនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ ផ្ដល់ឱកាស ក៏ដូចជាការលើកកម្ពស់ដល់អ្នកបន្តវេនរបស់គណបក្សសម្រាប់កិច្ចការនយោបាយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


