ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីបច្ចុប្បន្ន និងអនាគតនាយករដ្ឋមន្រ្តីកម្ពុជា ងាកមកប្រើTikTok មានអ្នកគាំទ្រយ៉ាងច្រើន
តិកតុក ជាបណ្ដាញទំនាក់ទំនងសង្គមមួយដ៏មានប្រជាប្រិយភាពទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើសាកលលោក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្កើតមាតិកា ខ្លឹមសារវីដេអូ កម្សាន្ត ចំណេះដឹង ព័ត៌មាន ផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់ឯទៀតបានយ៉ាងងាយស្រួល។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ក៏កំពុងប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមមួយនេះដែរ ដោយមានអ្នកតាមដាន(Followers) យ៉ាងច្រើនថែមទៀតផង។

គណនីតិកតុកផ្លូវការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានឈ្មោះថា Samdech Hun Sen ដែលគិតមកទល់ពេលបច្ចុប្បន្នមានអ្នកតាមដានជាង ២៥ម៉ឺននាក់ និងអ្នកចូលចិត្ត(Like) ចំនួនជាង ១.៥ លាននាក់។ ចំណែក គណនីតិកតុកផ្លូវការណ៍របស់ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក មានឈ្មោះថា Hun Manet ដែលគិតមកទល់ពេលបច្ចុប្បន្ន មានអ្នកតាមដានជាង ១៥ម៉ឺននាក់ និងអ្នកចូលចិត្ត(Like) ចំនួនជាង ១លាន ៦សែននាក់ហើយ។
ក្រៅពីសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏មានដែរនូវឥស្សរជនកម្ពុជាផ្សេងទៀតដែលកំពុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតិកតុក។ ក្នុងនោះ មានរួម ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភាដែលទទួលបន្ទុក អប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា និង វប្បធម៌ មានឈ្មោះផ្លូវការណ៍ថា Hun Many។ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក មានគណនីតិកតុកឈ្មោះផ្លូវការណ៍ថា Hun_Manith។

រីឯ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានឈ្មោះគណនីតិកតុកផ្លូវការណ៍ថា Yim ChhayLy ខណៈគណនីតិកតុកផ្លូវការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានឈ្មោះផ្លូវការណ៍ថា dpmkekimyan។ គណនីតិកតុករបស់លោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ មានឈ្មោះជាផ្លូវការណ៍ថា Sao Sokha07 ហើយគណនីតិកតុករបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានឈ្មោះជាផ្លូវការណ៍ថា សាយ សំអាល់ Say Samal និងគណនីតិកតុកផ្លូវការណ៍របស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា មានឈ្មោះផ្លូវការណ៍ថា sar sokha ស សុខា។ ក្រៅពីនេះ ក៏មានមន្រ្តីរដ្ឋាភិបាលជាច្រើនទៀត ដែលបាន និងកំពុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតិកតុកនេះផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


