Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​បក្ខពួក​ចោរ​ម្នាក់ ក្នុង​ករណី​ប្រើ​ល្បិច​បោក​អ្នក​រត់​ម៉ូតូ​ឌុប

បានផុស

នៅ

ជនសង្ស័យ​ជា​ចោរ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ បាន​សហការ​ជា​មួយ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ នគរ​បាល​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ស្ទាក់​ចាប់​បាន​នៅលើកំណាត់ផ្លូវជាតិលេខ៥ មុខសាលាបឋមសិក្សា​ពពាល​ខែ​។
 
​លោក​វរសេនីយ៍ទោ​ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បានឲ្យដឹងថា ជន​សង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ប៊ុន ភូ ​អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។
 
លោកថា សមត្ថកិច្ចបានដកហូត​ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ប.មានជ័យ  1W.9400 ​ជារបស់ជនរងគ្រោះឈ្មោះ សាំង ប៊ុនសឿន ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរជាអ្នករត់ម៉ូតូឌុប។
 
លោក​បញ្ជាក់​ថា ​​នៅមុន​កើតហេតុ វេលាម៉ោង៧ ព្រឹក ជនរងគ្រោះ​បាន​ចេញទៅរត់ឌុប លុះជិះដល់ផ្លូវ​លេខ​៣ ភូមិកំពង់ស្វាយ បានជួបមនុស្សប្រុសម្នាក់ឲ្យឌុបទៅផ្សារសិរីសោភ័ណ ប៉ុន្តែពេលជិះដល់មុខផ្សារ​ស្រាប់តែជនសង្ស័យឲ្យឈប់ចាំ​ លុះចេញមកវិញឲ្យឌុបទៅបុរីណាវី នៅភូមិចក បានជួបមនុស្សម្នាក់​ទៀត​ដែលជាបក្សពួក​ ដែលអង្គុយនៅមុខផ្ទះមួយចាក់សោគ្មានមនុស្សនៅ ។
 
បន្ទាប់មកបុរសម្នាក់ដែលអង្គុយមុខផ្ទះគេនោះជិះទៅហាងកាហ្វេ ចំណែកម្នាក់ទៀតឲ្យទៅឌុបម្តាយ​គេនៅ​​រង្វង់មូលបុរី  ដើម្បីយកសោរចូលផ្ទះហើយជិះមកវិញថា មិនឃើញម្តាយស្របពេលពេលនោះជន​សង្ស័យ​បានខ្ចីម៉ូតូទៅរកម្តាយបន្តដើម្បីយកសោរមកចូលផ្ទះហើយបានប្រាប់ជនរងគ្រោះថា ផ្ទះជារបស់ខ្លួនកុំភ័យ ទើបអ្នកម៉ូតូឌុបព្រមឲ្យ ក៏ជនសង្ស័យនាំគ្នាជិះបាត់ស្រមោលទាំង២នាក់តែម្តង ។ ដោយចាំយូពេក​ក៏ទៅ​ដាក់​ពាក្យប្តឹង និងឈានដល់ការឃាត់ខ្លួនបានតែម្ដង។
 
​ជនសង្ស័យ​ត្រូវ​បាន​ជំនាញ​រៀបចំសំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បីចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ច​ប្រគល់ជូនម្ចាស់ដើមវិញ​៕

អត្ថបទ ៖​ វ៉ាន់ ណាង
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម