ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេស៦៥
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន៨៥នាក់ ក្នុងចំណោមអ្នកសង្កេតការអន្តរជាតិចំនួន ៣៣៤រូប មកពីប្រទេសចំនួន៦៥ ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ។

បើតាមលោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រុមអ្នកសង្កេតការអន្តរជាតិទាំងនេះមកពីអង្គការអន្តរសភា តំណាងរដ្ឋាភិបាល អង្គការអន្តរជាតិនានា អង្គការអ្នកសង្កេតការណ៍ឯករាជ្យ សង្គមស៊ីវិល ព្រមទាំងអានិកជនខ្មែរមកពីក្រៅប្រទេស និងមានសារព័ត៌មានអន្តរជាតិ។
ក្នុងចំណោមអ្នកសង្កេតការអន្តរជាតិទាំងនោះ មានអតីតប្រមុខរដ្ឋ អតីតនាយករដ្ឋមន្ត្រី អតីតប្រធានសភា និងអនុប្រធានសភា ហើយប្រធានសភានៅក្នុងតំណែងគឺម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីនៅក្នុងតំណែងប្រទេសហ្គីណេប៊ីសាវ ប្រធានCDI ដែលជាអតីតប្រធានាធិបតីកូឡាំបី អតីតប្រធានាធិបតីនីសេរីយា អតីតប្រធានាធិបតីនេប៉ាល់ អតីតប្រធានាធិបតីសិរីលង្កា អតីតប្រធានាធិបតីហ្គីណេប៊ីសាវ, អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងអតីតប្រធានាធិបតីអេក្វាទ័រផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអ្នកសង្កេតការអន្តរជាតិ ដែលបានមកចូលរួមពិនិត្យ និងតាមដានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេចតេជោ បានកត់សម្គាល់ថា នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការអន្តរជាតិចូលរួមច្រើនជាងការបោះឆ្នោតនាពេលកន្លងទៅ។
ទន្ទឹមនេះ សម្ដេចតេជោ ក៏បានជម្រាបដល់អ្នកសង្កេតការណ៍អន្តរជាតិអំពីដំណើរការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលសម្ដេចជានាយករដ្ឋមន្ត្រី តែងតែប្រកាសអំពីកាលបរិច្ឆេទច្បាស់លាស់កន្លងមក។

ក្រោយស្ដាប់បទបង្ហាញរបស់សម្ដេចតេជោ តំណាងគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ បានចាប់អារម្មណ៍ចំពោះសភាពការណ៍ល្អប្រសើរនៅកម្ពុជា ជាពិសេស ភាពរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនេះ ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឍស្ទើរគ្រប់វិស័យ។
ជាមួយគ្នានេះ គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ បានបង្ហាញការពេញចិត្ត និងបានរៀនសូត្រពីបទពិសោធន៍ និងភាពឆ្លៀសវៃរបស់សម្ដេចក្នុងការដឹកនាំប្រទេសដល់យូរមកនេះប្រកបដោយភាពម៉ឺងម៉ាត់ នាំប្រទេសពីសង្គ្រាមមករកសន្តិភាព ហើយមានការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយ ខណៈជីវភាពប្រជាជនត្រូវបានលើកស្ទួយយ៉ាងល្អប្រសើរ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


