ព័ត៌មានជាតិ
មន្ត្រីរៀបចំការបោះឆ្នោតខេត្តកំពតថា គ្មានការផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោតទេ
កំពត ៖ ប្រធានគណៈកម្មការឃុំរៀបចំការបោះឆ្នោតឃុំត្រពាំងធំ ស្រុកទឹកឈូ លោកញៀន សុខប៉ូឡា បានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣នេះថា ឃុំត្រពាំងធំបានរៀបចំការិយាល័យបោះឆ្នោត។ រួចរាល់ហើយនារសៀលនេះឃុំមានបួនការិយាល័យបោះឆ្នោតចែកចេញជាពីរទីតាំងចំពោះការការពារសន្តិសុខ ១ ទីតាំងមានកម្លាំងនគរបាល៤រូបប្រចាំការហើយនៅយប់កម្លាំងនិងមន្ត្រីការិយាល័យបោះឆ្នោតមួយចំនួនត្រូវនៅសម្រាកដើម្បីយាមតាមនៅការិយាល័យបោះឆ្នោតតែម្ដង។

មន្ត្រីរៀបចំការបោះឆ្នោតខេត្តកំពត បានប្រាប់ឲ្យដឹងថា ការរៀបចំការិយាល័យបោះឆ្នោតនៅខេត្តកំពត បានប្រព្រឹត្តទៅដោយរលូន រួចរាល់ជាស្ថាពរហើយ គ្មានការផ្លាស់ប្តូរទីតាំងការិយាល័យណាមួយនោះទេទោះអាកាសធាតុមិនសូវអំណោយផល ទីតាំងភាគច្រើនធ្វើនៅតាមសាលារៀន វត្តអារាម និងមួយចំនួនសង់ជារោងនៅកណ្តាលភូមិរបស់ប្រជាពលរដ្ឋ។

ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានបញ្ជាក់ថា ការការងាររៀបចំការិយាល័យបោះឆ្នោតទាំង១០៥៤ការិយាល័យទូទាំងខេត្ត បានរួចរាលជាស្ថាពរហើយ រង់ចាំតែពេលបោះមកដល់ប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា ទោះអាកាសធាតុមិនសូវអំណោយផល តែការិយាល័យបោះឆ្នោតគ្មានការផ្លាស់ប្តូរទេ ហើយភាគច្រើនបំផុតរៀបចំនៅតាមសាលារៀន នៅតាមវត្តខ្លះ និងជួលរោងធ្វើនៅទីតាំងកណ្តាលភូមិពលរដ្ឋខ្លះ។

ដោយឡែកចំពោះការត្រៀមការពារសន្តិសុខ គឺមានភាពល្អប្រសើរ ហើយសម្រាប់យប់នេះ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អាចទៅសម្រាកនៅការិយាល័យបោះឆ្នោតបាន ប្រសិនបើពួកគាត់ចង់ ឃ្លាំមើលឯកសារ និងសម្ភារៈសំខាន់ៗ សម្រាប់បម្រើដល់ការងារបោះឆ្នោតនៅតាមទីតាំងការិយាល័យនីមួយៗ លោកសង្កត់ធ្ងន់ថាមន្ត្រីគជប បើកសិទ្ធិទូលាយដើម្បីធ្វើយ៉ាងណា ធានាបានថាការរៀបចំការបោះឆ្នោតបានអនុវត្តត្រឹមត្រូវតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕
ដោយ ៖ សឹង រ៉ាត់












-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


