Connect with us

ព័ត៌មានជាតិ

ដំណើរការបោះឆ្នោតនៅខេត្តសៀមរាប បានប្រព្រឹត្តទៅដោយរលូនល្អ

បានផុស

នៅ

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ នៅខេត្តសៀមរាប គឺបានដំណើរការបើកការិយា​ល័យបោះឆ្នោតទាំង ១,៥២១ នៅទូទាំងខេត្ត តាំងពីម៉ោង ៧ព្រឹក នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ តាមនីតិវិធីនៃច្បាប់បោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ទោះបីជាមានភ្លៀងធ្លាក់ខ្លះក៏ដោយ ក៏មិនមានការបិទទ្វារនៅតាមការិយាល័យបោះឆ្នោតនោះដែរ ហើយប្រជាពលរដ្ឋនៅតែបន្តនាំគ្នាពាក់អាវភ្លៀង និងទទូលឆ័ត្រ ធ្វើដំណើរទៅបោះឆ្នោតដោយទឹកមុខញញឹមគ្រប់ៗគ្នា។

លោក នឹម វ៉ាន់សំ បានបន្តទៀតថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ ខេត្តសៀមរាប មានអ្នកសង្កេតការណ៍ជាតិសរុបចំនួន ៦,៦៧៨នាក់ មកពី ២៥អង្គការ-សមាគម។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បា​នបញ្ជាក់ទៀតថា ដំណើរការបោះឆ្នោតនៅខេត្តសៀមរាប បានប្រព្រឹត្តទៅដោយរលូនល្អ គ្មានអំពើហិង្សា មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមិនមានបាតុភាពណាមួយ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

នៅខេត្តសៀមរាប មានគណបក្សនយោបាយចំនួន ១៤ បានចុះបញ្ជីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម