ព័ត៌មានជាតិ
ផ្ទះឈើប្រក់ក្បឿងមួយខ្នង ត្រូវភ្លើងឆេះអស់ កាលយប់មិញនៅស្រុកអង្គរបូរី
ផ្ទះឈើប្រក់ក្បឿងមួយខ្នងមានទំហំ៤ម៉ែត្រ X ៥ម៉ែត្រ ត្រូវបានភ្លើងឆេះអស់គ្មានសល់បង្កការភ្ញាក់ផ្អើលទាំងយប់ នៅស្រុកអង្គរបូរី។

ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣និង១០នាទី ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលម្ចាស់ផ្ទះឈ្មោះ ស្រូយ ភឿន អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ អឹម ឃឿន អាយុ ៤០ឆ្នាំ។ ម្ចាស់ផ្ទះបានរៀបរាប់ថា ពេលកំពុងលង់លក់និងដំណេកក៏កើតមានអគ្គិភ័យ ដែលករណីនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ។ គាត់បន្តថា ចំពោះការខាត់បង់ក្រៅពីផ្ទះមួយខ្នង នៅមានទ្រព្យសម្បត្តិសរុបជាប្រាក់ប្រហែលជា១លាន៥០ម៉ឺនរៀលទៀត។



លោក យ៉ុន ប៊ុនយ៉ុង អធិការនគរបាលស្រុកអង្គរបូរី បានឲ្យដឹងដែរថា ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល រួមជាមួយប្រជាការពារភូមិនិងប្រជាពលរដ្ឋក្បែរៗនោះបានចេញជួយអន្តរាគមន៍ ក្នុងនោះកម្លាំងបានប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ទើបអគ្គិភ័យខាងលើរលត់ជាស្ថាពរមិនឆេះឆ្លងរាលដាលដល់ផ្ទះក្បែរខាង ដោយប្រើពេលមួយម៉ោងកន្លះក្នុងការទប់ស្កាត់ហេតុការណ៍នេះ បាន១០០ភាគរយ៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ លោក ណយ វ៉ាន់ណេត រស់នៅយ៉ាងសាមញ្ញក្រោយស្ងប់ស្ងាត់សិល្បៈដោយសារកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី