ជីវិតកម្សាន្ដ
លោក ណយ វ៉ាន់ណេត រស់នៅយ៉ាងសាមញ្ញក្រោយស្ងប់ស្ងាត់សិល្បៈដោយសារកូវីដ-១៩
តារាចម្រៀងជើងចាស់មានឈ្មោះល្បីល្បាញជាមួយនឹងទឹកដមសម្លេងពិរោះក្រអួនក្រអៅ អង្រួនបេះដូងអ្នកស្តាប់ លោកគ្រូ ណយ វ៉ាន់ណេត កន្លងមកបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ចំពោះជីវិតរស់នៅឯកជនក្រៅរង្វង់សិល្បៈរបស់លោកនិងក្រុមគ្រួសារ។

ជាមួយគ្នានេះ គេធ្លាប់នៅចាំបានថា កាលពីថ្មីៗកន្លងទៅលោកគ្រូ ណយ វ៉ាន់ណេត ក៏បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលផងដែរ ក្រោយពេលលោកបានបញ្ចេញរូបថតប៉ុន្មានសន្លឹកស្ថិតក្នុងសកម្មភាពធ្វើកម្មករសំណង។ ប៉ុន្តែជាចម្លើយត្រូវបានលោកគ្រូបញ្ជាក់ថា នេះគ្រាន់តែការងារបន្តិចបន្តួចនៅផ្ទះប៉ុណ្ណោះ។
ដោយឡែកបើកត់សម្គាល់អំឡុងពេលកើតមានជំងឺកូវីដ-១៩នេះដែរ បើគិតមកដល់ពេលនេះគឺមានរយៈពេលប្រហែល១ឆ្នាំហើយខណៈដែលអាជីសិល្បៈរបស់លោកគ្រូ ណយ វ៉ាន់ណេត ហាក់មានភាពស្ងប់ស្ងាត់និងបាត់បង់ទីផ្សារចម្រៀងនៅខាងក្រៅ។ បញ្ហានេះពុំមែនកើតមានតែចំពោះលោកគ្រូ ណយ វ៉ាន់ណេត ម្នាក់ទេ ពោលគឺបច្ចុប្បន្នស្ទើរតែអ្នកសិល្បៈទាំងអស់ដែលបានប្រឈមបញ្ហានេះ។

ចាប់អារម្មណ៍មកមើលជីវិតរស់នៅឯកជនរបស់លោកគ្រូ ណយ វ៉ាន់ណេត វិញថ្វីត្បិតបញ្ហាជំងឺកូវីដហាក់មិនទាន់ស្ងប់ស្ងាត់ក៏ពិតមែន តែសម្រាប់ជីវិតរស់នៅរបស់លោកនិងក្រុមគ្រួសារ គឺប្រើជីវិតលក្ខណៈសាមញ្ញៗ ហើយសប្បាយដូចមជ្ឈដ្ឋានមហាជនឯទៀតផងដែរ។
ជាក់ស្តែងអំឡុងពេលដំណើរកម្សាន្តទៅលេងខេត្តសៀមរាប លោកគ្រូ ណយ វ៉ាន់ណេត បានបង្ហោះរូបភាពជាច្រើនសន្លឹកមកថា ទេសភាពដ៏ល្អប្រណិតមានផ្ទះសង់អំពីឈើទឹកដៃឆ្នៃប្រឌិតគំនិតផ្តើមទ្បើងទាក់ទាញ់ភ្ញៀវបរទេសនឹងបងប្អូនខ្មែរចូលមកសម្រាកយ៉ាងសប្បាយរីករាយ ស្រុកប៉ាដាកបន្ទាយស្រី សៀមរាប ។ ដំណើរកម្សាន្តនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងជាមួយទេសភាពដ៏ស្រស់ស្រាយនៅលើទឹកដីខេត្តសៀមរាបអង្គរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


