Connect with us

ព័ត៌មានជាតិ

មន្ត្រី​នគរបាល​ជាតិ​៧៤​នាក់​ ទើប​មកពី​វៀតណាម​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ​នៅ​ខេត្តស្វាយរៀង

បានផុស

នៅ

មន្ត្រី​នគរបាលជាតិ​ចំនួន​៧៤​នាក់​ ជា​សិក្ខាកាម​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់​ជំនាញ​តម្រួត​និង​ពន្ធនាគារ​ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​វៀតណាម​ ត្រូវ​បាន​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត កែ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៨​មករា​នេះ​ថា​មន្ត្រី​នគរបាល​ជាតិ​៧៤​នាក់​នោះ ​ត្រូវ​បាន​ក្រុមការងារ​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​និង​យក​សំណាក​ចំនួន​២​ដង​បើ​លទ្ធផល​អវិជ្ជមាន​ទើប​យើង​អនុ​ញ្ញ​ឲ្យ​ពួកគាត់​វិលត្រឡប់​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​។

លោក​បាន​បន្ត​ថា ​ក្នុងចំណោម​៧៤​នាក់​នោះ​យើង​បា​នប​ញ្ជួ​ន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​បាវិត​ចំនួន​១៨​នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ស្វាយរៀង​ចំនួន​៥០​និង​២​នាក់​ទៀត​ដែលមាន​អាកា​រៈ​ក្តៅខ្លួន ក្អក​ផ្តាសាយ​ត្រូវ​ប​ញ្ជួ​ន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យបង្អែក​ជ​ម្ភូ​ដើម្បី​ពិនិត្យ​និង​តាមដាន​សុខ​ភាពជា​បន្ត​។

គួរ​បញ្ជាក់​ថា​ មន្ត្រី​នគរបាលជាតិ​៧៤​នាក់​នោះ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អុល សុភ័ក្ត្រ នាយការិយាល័យ​ផែនការ នៃ​នាយកដ្ឋាន​បុគ្គលិក​បានធ្វើ​ដំណើរ​ពី​ប្រទេស​វៀតណាម​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​ចូលមក​ប្រទេស​កម្ពុជា​តាម​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​បន្ទាប់ពី​បានបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់​ជំនាញ​តម្រួត និង​ពន្ធនាគារ នៅ​មហាវិទ្យាល័យ​តម្រួត​ប្រជាជន នៃ​ក្រសួង​នគរបាល​វៀតណាម​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម