ព័ត៌មានជាតិ
កម្ពុជាបន្តដេញជនជាតិវៀតណាម១០នាក់ទៀតចេញពីប្រទេស ក្រោយលួចស្នាក់នៅខុសច្បាប់
អាជ្ញាធរកម្ពុជាបានបន្តបណ្ដេញជនជាតិវៀតណាមចំនួន១០នាក់ទៀតដែលលួចស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់ ចេញពីប្រទេស។

ក្នុងចំណោមជនជាតិវៀតណាម ១០នាក់ ដែលត្រូវបណ្ដេញចេញនេះ មានស្រី៣នាក់ ដែលក្នុងនោះ ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៥នាក់ (ស្រី១នាក់) ទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ២នាក់ (ស្រី១នាក់) និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៣នាក់ (ស្រី១នាក់)។
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន គឺក្រោយទទួលបានជនជាតិវៀតណាមទាំង១០នាក់នេះ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រេចបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

ការអនុវត្តនីតិវិធីបណ្ដេញចេញជនជាតិវៀតណាមនេះ បានធ្វើឡើងតាមអនុសាសន៍ណែនាំរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងការណែនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
គួរជម្រាបថា អាជ្ញាធរកម្ពុជា បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្រោយរកឃើញថា បានលួចស្នាក់នៅធ្វើការងារខុសច្បាប់ នេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ និងគ្មានលិខិតឆ្លងដែនផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


