ព័ត៌មានជាតិ
កម្ពុជា បណ្ដេញវៀតណាម២១នាក់ចេញពីប្រទេស ព្រោះធ្វើសកម្មភាពប្រទូស្តកេរខ្មាស ជួញដូរគ្រឿងញៀន ធ្វើការខុសច្បាប់
កាលពីថ្ងៃទី២៤ ខែធ្នូ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា តាមរយៈនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ ក្នុងនោះស្រី៨នាក់ ចេញពីប្រទេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ទើបនឹងផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នាថ្ងៃទី២៦ ខែធ្នូ នេះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ជនជាតិវៀតណាមទាំង២១នាក់នេះ ជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន អំពើលួច (អនុវត្តទោសចប់) ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) និងប្រទូសកេរខ្មាសមានស្ថានទម្ងន់ទោស (អនុវត្តទោសចប់)។

ជនជាតិវៀតណាមដែលត្រូវបានបណ្ដេញទាំងនេះ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ។

សូមជម្រាបថា កាលពីឆ្នាំ២០២៣ កម្ពុជា បានបណ្ដេញជនបរទេសចេញពីប្រទេសចំនួន ៥១២លើក ដែលមានជនល្មើសសរុបចំនួន២,១៥៩នាក់។ ជនបរទេសដែលកម្ពុជា បណ្ដេញចេញក្នុងឆ្នាំ២០២៣ គឺជាប់ពាក់ព័ន្ធករណីលួចឆ្លងដែនដោយខុសច្បាប់ ស្នាក់នៅ និងធ្វើការខុសច្បាប់ ជួញដូរគ្រឿងញៀន ឆបោកតាមប្រព័ន្ធអ៊ីនធឺណិត បើកល្បែងស៊ីសងខុសច្បាប់ ចាប់ជំរិតមនុស្ស ប្រើប្រាស់អាវុធខុសច្បាប់ និងបង្កគ្រោះថ្នាក់ចរាចរជាដើម៕
ដោយ៖ ង៉ិល ណារ៉ាត់


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


