ព័ត៌មានជាតិ
កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាមចំនួន៨២នាក់ចេញពីប្រទេស
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា បានបណ្ដេញជនជាតិវៀតណាមចំនួន៨២នាក់ចេញពីប្រទេស ពាក់ព័ន្ធករណីបំពានលើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទឃាតកម្មគិតទុកជាមុន, បទសម្រួលប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទលួច)។ ការបណ្ដេញចេញធ្វើឡើងតាំងតែពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មកម៉្លេះ ប៉ុន្តែអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទើបតែផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣០ ខែ មករា នេះ។

តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្ដេញជនជាតិវៀតណាមទាំងនេះ ធ្វើឡើងក្រោមការណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជនជាតិវៀតណាមចំនួន៨២នាក់ ក្នុងនោះស្រី២៤នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង។

ជនដែលត្រូវបណ្ដេញចេញទាំងនេះ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបង្ក្រាប និងទទួលពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ។

គួរឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏ធ្លាប់បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសចំនួន៣៥នាក់ ដែលជាប់ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

បន្ទាប់មកនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៤នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចេញពីប្រទេស តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


